ខ្សែប្រយុទ្ធ សន់ ហឿង​មីន គឺជា​កីឡាករ​ឆ្នើម​របស់​ក្រុម ស្ពឺរ រយៈពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ

250
ចែករម្លែក

​ខ្សែប្រយុទ្ធ សន់ ហឿង​មីន (Son Heung Min) បាន​ក្លាយជា​កីឡាករ​ល្អ​បំផុត​របស់​ក្រុម ស្ពឺរ​(Spurs )​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ ។​នេះ​បើតាម​ការអះអាង​របស់​លោក ជឺ​ម៉េ​ន ជេ​ណាស (Jermaine Jenas) ។​
​ ​
កីឡាករ​សញ្ជាតិ​កូរ៉េ​រូបនេះ​មាន​ទម្រង់​លេង​កំពូល ដោយ​រកបាន​គ្រាប់​បាល់​នៅក្នុង​៤​ប្រកួតចុងក្រោយ​របស់ខ្លួន ហើយ​ធ្វើ​ឲ្យ​ចំនួន​គ្រាប់​បាល់​សរុប​កើន​ដល់​១៤​គ្រាប់ បន្ទាប់ពី​រកបាន គ្រាប់​បាល់​ចុងក្រោយ​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី អំឡុងពេល​ប្រកួត​ជាមួយ​សាវ​ហេម​តុ​ន (Southampton) ដើម្បី​ជយ​យ​ក្រុម​នេះ​ឡើងដល់​ជុំ​ទី​៥​នៅ​ក្របខ័ណ្ឌ FA Cup ។​
​ ​
សន់ ពិតជា​ទទួល​បានការ​កោតសរសើរ​ដោយ ជេ​ណាស ដែលថា កីឡាករ​រូបនេះ​មានការប្រឹងប្រែង​និង​ឆ​ន្ទះ​ក្នុង​ការជួយ​ក្រុម​។ ជេ​ណាស បាន​និយាយថា កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ តែងតែ​ជួយ​ក្រុម​នៅ​នាទីចុងក្រោយ​។​
​ ​
​ជេ​ណាស បាន​និយាយថា “ សន់ គឺជា​កីឡាករ​ឆ្នើម​បំផុត​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ នេះ​។ សន់ បាន​ជួយ​ក្រុម​នៅពេល​អវត្តមាន​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) ”​។​
​ ​
នៅ​ពាក់កណ្តាល​តង់​ទី​១ សន់ មិនសូវ​មានសំណាង​ជាមួយនឹង​ការរក​គ្រាប់​បាល់​ទេ​ខណៈ ពេល​កីឡាករ​រូបនេះ និង លូ​កាស ម៉ូ​រ៉ា ព្យាយាម​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម Southampton ។​
​ ​
ប៉ុន្តែ​ទើបតែ​ដាក់​កីឡាករ ដេ​ឡេ អា​លី (Dele Alli) ប្តូរ​ចូល​ជួយ​តំបន់​ប្រយុទ្ធ ដែល​ធ្វើ​ឲ្យ​អ្វីៗប្រែប្រួលដោយ​កីឡាករ​ទាំងពីរ​អាចរ​កបាន​គ្រាប់​បាល់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែប្រយុទ្ធ សន់ ហឿង​មីន (Son Heung Min)