ខ្សែ​រថភ្លើង​អន្តរជាតិ​ឈឹង​ទូ​-​អឺរ៉ុប​សាកល្បង​ប្រើប្រាស់​ដោយ​ជោគជ័យ​

1281
ចែករម្លែក

​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ រថភ្លើង ដែល​ផ្ទុក​កុងតឺន័រ​ដាក់​គ្រឿង​អេ​ឡិច​-​ត្រូ​និក​ចំនួន​ប្រាំបី​បានចេញ ដំណើរ​ពី​ស្ថានីយ រថភ្លើង​តុង​អៀង​នៃ​ប្រទេស​វៀតណាម និង​បាន​ឆ្លង​ច្រក​អន្តរជាតិ ផ្លូវដែក​ភីង​សៀង នៃ​ខេត្ត​ក្វាង​ស៊ី ហើយ ចូលមកក្នុង​ប្រទេស​ចិន​នៅវេលា​ម៉ោង ១៩​ពេលយប់ ។ នេះ​ជា​និមិត្តសញ្ញា​នៃ ការសាកល្បង​ប្រើប្រាស់​ដោយ​ជោគជ័យ នូវ​ខ្សែ​រថភ្លើង​អន្តរជាតិ​ពី​ប្រទេស​វៀតណាម ទៅ​ក្រុង​ឈឹង​ទូ ។​
​ ​
​តាម​ប្រភពព័ត៌មាន​បានឱ្យដឹង ថា រថភ្លើង​នេះ​បាន​ផ្ទុក​គ្រឿង​អេឡិចត្រូនិក ដែល​ក្រុមហ៊ុន LG ប្រទេស កូរ៉េខាងត្បូង​បាន​ផលិត​នៅ​ប្រទេស វៀតណាម ។ រថភ្លើង​នេះ​នឹងធ្វើ​ដំណើរ​ទៅដល់​ក្រុង ឈឹង​ទូ ដោយ​ចំណាយ ពេល​ប្រហែល​៥៥​ម៉ោង រួចហើយ ធ្វើដំណើរ​ទៅកាន់​ប្រទេស​ប៉ូឡូញ​តាម ខ្សែ​រថភ្លើង​អន្តរជាតិ​ឈឹង​ទូ​-​អឺរ៉ុប ។​
​ ​
​ប៉ុន្មាន​ឆ្នាំនេះ ក្រុង​ឈឹង​ទូ ខិតខំ​អនុវត្តន៍​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ប្រព័ន្ធ​បណ្តាញ​ផ្លូវដែក ហើយ​ជំរុញ​ការ សាងសង់​ខ្សែ​រថភ្លើង​អន្តរជាតិ​សម្រាប់ ត​ភ្ជាប់​ទៅនឹង​ក្រុង​សៀង​ហៃ សិន​ជិន អ៊ូ​ហាន គុន​មីង ក្វាង​ចូ​វ និង​ធាន​ជីន ជាដើម ដើម្បី​ផ្តល់​ការងាយស្រួល​ដល់ ការដឹកជញ្ជូន​ទំនិញ​ទៅកាន់​តំបន់​ដី សណ្ត​ទន្លេ​យ៉ាង​សេ ទន្លេ​គជ់ និង​តំបន់ ជុំវិញ​សមុទ្រ​ប៉ូ​ហៃ ព្រមទាំង​តំបន់ ហុងកុង តំបន់​ម៉ា​កាវ តំបន់​តៃវ៉ាន ប្រទេស​ជប៉ុន ប្រទេស​កូរ៉េខាងត្បូង និង ប្រទេស​អាស៊ាន ។ សព្វថ្ងៃ​ឈឹង​ទូ​បាន បង្កើត​ប្រព័ន្ធ​បណ្តាញ​ដឹកជញ្ជូន​តាម ផ្លូវដែក ដែល​គ្របដណ្តប់​លើ​ភាគ​ខាង កើត និង​ខាងលិច​នៃ ប្រទេស​ចិន ព្រម ទាំង​ត​ភ្ជាប់​នឹង​ផ្លូវ​សូត្រ​សមុទ្រ ផ្នែក កណ្តាល និង​ក្រោម​ទន្លេ​យ៉ាង​សេ និង តំបន់​ផ្សេងៗ​តាម​បណ្តោយ “​ខ្សែក្រវាត់ មួយ និង​ផ្លូវ​មួយ​” ៕ ដោយ លី លី​ខឺ (​ស៊ីន​ហួ ចិន​)​