គង់ ច័ន្ទ​ស្រីមុំ ដូរ​រថយន្ត ទៀតហើយ

198
ចែករម្លែក

ភ្នំពេញ​៖ អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ជា​តារា​ល្បី​សំបូរ​ផ្ទះ មាន​លុយ​មាន​ឡាន នោះ​ពេលនេះ​បាន​ប្តូរ រថយន្ត​ទំនើប​មួយគ្រឿង​ទៀតហើយ​ដោយ​ម្តងនេះ​បាន​ទិញ​តម្លៃ​ខ្ទង់​ជាង​១០​ម៉ឺន​ដុល្លារ​ឯណោះ ។

​តារា​ស្រី​រូបនេះ​បានធ្វើការ​បង្ហាញ​ឡាន​ថ្មី ម៉ាក MERCEDES ស៊េរី​ថ្មី ដែលមាន​តម្លៃ ជាង​១០​ម៉ឺន ដុល្លារ ខណៈ​កំពុងតែ​ឡើង​កូដ​ខ្លាំង ក្រោយពី​បាន​ត្រលប់មក​ចូល​ទ្រនំ​សិល្បៈ​វិញ ស្របពេល ដែល​ជីវិត​គ្រួសារ​នាង​ក៏មាន​សុភមង្គល​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

​កាលពី​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០២០​កន្លងទៅ តារា​ស្រី​រូបនេះ បើទោះបីជា​មានកូន​មួយ​ហើយក៏ ដោយ​ក៏​នៅតែ​បន្ត​បញ្ចេញ​ភាព​សិច​ស៊ី​ដោយ​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក ក្នុង​ឈុត​ស​ម្លៀ​បំពាក់ ព​ណ៍ស ដោយ​បញ្ចេញ​សម្រស់​ដើមទ្រូង និង​សាច់​ភ្លៅ​ដ៏​សរ​ខ្ចី ធ្វើ​ឲ្យ​អ្នកគាំទ្រ​គ្រប់គ្នា​ឃើញ​ហើយ សម្លឹងមើល​មិន​ដាក់​ភ្នែក​នោះទេ​។ តាមរយៈ​រូបភាព​នោះ​ផងដែរ អ្នកគាំទ្រ​ជាច្រើន​ក៏​លាន់មាត់ សរសើរ​តារា​ស្រី​រូបនេះ ទោះបីជា​បច្ចុប្បន្ន​មានកូន​មួយ​ហើយ​ក៏ដោយ​តែ​សម្រស់​គឺ​នៅតែ​ស្រស់ ស្អាត​ខ្លាំង មិន​ចាញ់​ពេល​ក្រមុំ​នោះទេ ពិសេស​សិច​ស៊ី​ទាក់ទាញ​ខ្លាំង​ទៀត​។​

​សូម​រំលឹក​ផងដែ​ថា អ្នកនាង គង់ ចាន់​ស្រីមុំ ពុំ​សូវ​លេចមុខ​ក្នុង​វិស័យ​សិល្បៈ​ដូច​កាលពីមុន​យ៉ាង ណា​ក្ដី ក៏​មហាជន​គ្រប់គ្នា​នៅតែ​ចាប់អារម្មណ៍​អ្នកនាង ពិសេស​នោះ​គឺ​តាមរយៈ​សកម្មភាព​រស់​នៅ ប្រចាំថ្ងៃ​របស់​អ្នកនាង​ផ្ទាល់​និង​ស្វាមី​របស់​នាង​លោក គឹម សីហា ។​

​កាលពីដើមឆ្នាំ​២០២០​នេះ​ផងដែរ នាង​បានប្រកាស​លក់ ផ្ទះ​ថ្មី​ដែល​ខ្លួន​និង​ស្វាមី​ទើបតែ​ទិញ​បាន ៣​ខែ​នោះ​ត្រូវ​លក់​ទៅ​ទាំង​អាល័យ ដោយសារតែ ម៉ាក់​អ្នកនាង​មិន​ព្រម​រើ​មក ព្រោះ​គាត់​ថា​ឆ្ងាយ ពី​ផ្ទះ​មិត្ត​ភ័​ក្ត ម្យ៉ាងវិញទៀត ឆ្ងាយ​ពី​កន្លែង​ការងារ និង​សាលា​កូន​ទៀតផង​។ ដោយសារតែ​ហេតុ ផល​ទាំងនេះហើយ បានធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ សម្រេចចិត្ត​លក់​ផ្ទះ​ដ៏​ស្រស់ស្អាត​ដែល​ទើបតែ​ទិញ បាន​៣​ខែ​នេះ​ចេញ​វិញ​តែម្ដង​៕ ដោយ បូ​រិ​ន​