គង់ សំបូរ ប្រកាស​ផ្ដួល​អ្នក​ប្រដាល់​បារាំង នៅ​ចុង​សប្ដាហ៍​នេះ​

1195
ចែករម្លែក
  • 9
    Shares

គង់ សំបូរ និង ឡេវ គូ (​រូប​៖ រ៉ូ​ហ្សា​)

ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា គង់ សំបូរ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ បានប្រកាសថា បើ​គ្មាន​ការប្រែប្រួល​ទេនោះ គេ​នឹង​ផ្ដួល​អ្នក​ប្រដាល់​ជនជាតិ​បារាំង ឡេវ គូ (Lev Kou) ឲ្យ​បាន​នៅក្នុង​ការប្រកួត​នាយ​ប់​ថ្ងៃទី​១៩​សីហា លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​របស់​អាស៊ីអាគ្នេយ៍​។​

​សំបូរ ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស នាពេល​ថ្មីៗ​នេះ គេ​ជួបនឹង​ជ័យជំនះ​ជាប់​រហូត​តែម្ដង​។ ជា​អ្នក​ប្រដាល់​ដែល​ល្អ​ជង្គង់ និង​កែង​នោះ សំបូរ បាន​ព្យាយាម​ហ្វឹកហាត់ ដើម្បី​ដណ្ដើម​ជ័យជំនះ​ឲ្យ​ខាងតែបាន​។ សំបូរ មាន​ប្រវត្តិ​ប្រកួត​ចំនួន ៥៧​ដង ឈ្នះ​៤៤​ដង ចាញ់​១១​ដង​ស្មើ​ពិន្ទុ ២​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​១៣​ដង​។​

​ការប្រកួត​ចុងក្រោយ​របស់ សំបូរ គឺ​ឈ្នះ​អ្នក​ប្រដាល់​ថៃ កំផែង​សែន ស៊ីត គរ (Kamphengsen Sit Kor) ដែល​ជាមួយនឹង​ជ័យជំនះ​នេះ សំបូរ បាន​ចូល​ក្លិប​ហ្វឹកហាត់​ជា​បន្ត ដើម្បី​ឲ្យ​ការប្រកួត​របស់គេ​ជាមួយ​អ្នក​ប្រដាល់​មកពី​ទ្វីបអឺរ៉ុប​រូបនេះ​បានទទួល​ជ័យជំនះ​។​

​គួរ​បញ្ជាក់ថា ឡេវ គូ ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ តែ​គេ​ទំនងជា​មិន​អន់​ឡើយ ទើប​មន្ត្រី​ផ្គូរ​ផ្គង​ដាក់​ឲ្យ​ប្រកួត​ជាមួយ គង់ សំបូរ បែបនេះ​។ ឡេវ គូ គេ​ហ្វឹកហាត់​ប្រដាល់សេរី​នៅ​ស្រុកថៃ ហើយ​គ្មាន​នរណា​បានដឹង​ពី​ប្រវត្តិ​ប្រកួត​របស់គេ​ឡើយ តែ​គេ​ជា​ជើង​ខ្លាំង​មួយ​ដែល​មិន​អន់​នោះទេ​។​

​គង់ សំបូរ ដែល​មានមុខ​ជ្រាយ​បន្តិច​នោះ គេ​អាច​ដណ្ដើម​ជ័យជំនះ​លើ​អ្នក​ប្រដាល់​បារាំង​រូបនេះ​បាន​ឬទេ​? ចុះ ឡេវ គូ វិញ​ស្បាយ​ជ័យជំនះ​ត្រឡប់​ទៅវិញ ឬ​ស្ពាយ​បរាជ័យ​ទៅវិញ​? ប្រកួត​ចប់​ទើប​ដឹងបាន​។​

​អ៊ុំ ចំរើន និង នៀង វាំង​ច័ន្ទ (​រូប​៖ រ៉ូ​ហ្សា​)

​អ៊ុំ ចំរើន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ នៀវ វាំង​ច័ន្ទ (Niev Vangchan) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៩​គីឡូក្រាម​។​

​នៀវ វាំង​ច័ន្ទ ជា​អ្នក​ប្រដាល់​មួយរូប​ដែល​វ៉ៃ​ល្អ ហើយ​កន្លងមក​មាន​អ្នក​ប្រដាល់​កម្ពុជា មិនតិច​ទេ ដែល​ត្រូវ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បង្ក្រាបបាន​។ ជង្គង់ និង​កណ្ដាប់ដៃ​របស់គេ​គួរ​ឲ្យ​ខ្លា​ចណាស់ គឺ​វាយ​ចេញ​បាន​រហ័ស គូប្រកួត​ក៏​លំបាក​នឹង​ការពារ​ដែរ​។​

​ចំពោះ ចំរើន វិញ​ការ​វ៉ៃ​ចេញ​របស់គេ​ក៏​ធ្ងន់​ដែរ អ្នក​ប្រដាល់​រូបនេះ បើ​ប្រើ​ដៃ​វាយ​គូប្រកួត​មិនបាន​ផល​នោះ គេ​បើក​ការវាយប្រហារ​ជើង​ក្រោម​តែម្ដង​។ ចំរើន ពោះ​គេ​អន់​ណាស់ បើ​គូប្រកួត​អុក​ចូល​តែ​២-៣​ជង្គង់ គឺ​ប្រកាច់​សន្លប់​តែម្ដង​។​

​ការប្រកួត​មួយ​នេះ ទាំងសងខាង​សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា សំណាង​ល្អជា​របស់​នរ​ណា​នោះទេ​៕L ដោយ​៖ រ៉ូ​ហ្សា​