គណបក្សកំលាំងប្រជាធិបក្សតេយ្យត្រៀមយុទ្ធសាស្ត្រប្រកួតរកសំឡេងគាំទ្រពីប្រជាពលរដ្ឋ

166
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ គណបក្សកំលាំងប្រជាធិបតេយ្យជាគណបក្សដ៏ក្មេងខ្ចីទើបបង្កើតថ្មី ហើយត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២០ នេះ។

លោក អ៊ុន វិសុទ្ធគន្ធ ជាអនុប្រធានទីមួយ នៃគណបក្សកំលាំងប្រជាធិបតេយ្យបានអោយរស្មីកម្ពុជាដឹងនៅថ្ងៃទី១៨ ខែឧសភា នេះថា ក្រោយពីទទួលជាផ្លូវការពីក្រសួងមហាផ្ទៃហើយគណបក្សនេះ អាចធ្វើសកម្មភាពឃោសនាពង្រឹងកំលាំង ប្រមូលសំឡេងពីប្រជាពលរដ្ឋអោយបានគាំទ្រច្រើននូវអ្វី ដែលគេយល់ពីគោលនយោបាយរបស់គណបក្សយើងបានច្បាស់លាស់នៅទូទាំងប្រទេស ស្របទៅតាមច្បាប់គណបក្សនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈបក្សដែលបានកំណត់។ ហើយគណបក្សយើងនិងចូលខ្លួន ទៅប្រកាសទ្រព្យសម្បត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយស្របតាមច្បាប់គណបក្សកំណត់។

លោកមានប្រសាសន៍ទៀតថា នៅពេលខាងមុខឆាប់ៗនេះគណបក្សកំលាំងប្រជាធិប​តេយ្យ​នឹងធ្វើសន្និសឹទសារព៌តមានមួយ។ ហើយបន្ទាប់មកគណបក្សនឹងធ្វើលិខិតសុំជួបជាមួយគណបក្សនានា ដើម្បីស្វែងយល់និងសិក្សាពីលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងនោះក៏ជួបជាមួយគណបក្សកាន់អំណាចផងដែរ។

លោកបានអំពាវនាវអោយយុវជនខ្មែរទាំងអស់ និងប្រជាពលរដ្ឋយើងចូលរួមជាកម្លាំងប្រជាធិបតេយ្យ បង្កើតជាស្មារតីមួយនូវអ្វីដែលយើងចង់បានគឺយុត្តិធម៌ សេរីភាព អភិវឌ្ឍ​ និងលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ។

គួរបញ្ជាក់ថា គណបក្សកំលាំងប្រជាធិបតេយ្យដែលសរសេរអក្សរកាត់ថា (គ ក ប) មាន​ទីស្នាក់ការបច្ចុប្បន្នស្ថិតនៅផ្ទះលេខ667E ផ្លូវលំ ភូមិ7 បូរីសន្តិភាព2 សង្កាត់ចោមចៅ2 ខណ្ឌ័ពោធិសែនជ័យ រាជធានីភ្នំពេញ៕/B