គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ឃាត់ខ្លួន​ជន​ម្នាក់​ករណី​បើក​កន្លែង​លក់​ឡេ​ក្លែងក្លាយ​

211
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​កម្លាំង​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​សហការ​ជាមួយ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​២​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​បើក​កន្លែង​លក់​ឡេ​យកទៅ​ធ្វើការ​សាកសួរ​។​

​យុវជន​រូបនេះ​ឈ្មោះ​យ៉ាង​ផាន់​ណា​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ត្រូវ​កម្លាំងចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​តាន់​គុណ​តារ​អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដោយមាន​ការសម្របសម្រួល​ពី​លោក​ចែ​សុង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០​។​ក្រោយ​ពេលដែល​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង និង​ដកហូត​វត្ថុតាង​ផ្ទះ​បើក​លក់​ឡេ មួយកន្លែង ដែលមាន​ទីតាំង​ផ្ទះ​លេខ​៥៨z ផ្លូវ​លេខ​១៣៤z ក្រុមទី​២៣ ភូមិ​៧ សង្កាត់​ផ្សារ​ដេ​បូ​ទី​២ ខណ្ឌទួលគោក ។​

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​គណៈកម្មការ​សម្រេច​ធ្វើការ​ដកហូត​វត្ថុតាង​មួយចំនួន​ដែល​ពាក់ព័ន្ធ​បទល្មើស​ក្លែងក្លាយ បញ្ជូនទៅ​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​បទល្មើស​ក្លែងក្លាយ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​