គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយចុះពិនិត្យ និងប្រជុំ​ពិភាក្សា​អំពីស្ថានភាពទូទៅនៃពី​ការ​ត្រៀមបង្ការជំងឺរលាកសួត ​កូរ៉ូណាថ្មី(2019-nCoV)នៅ​អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប​

118
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលដឹកនាំដោយលោក ចយ សុភាព ទីប្រឹក្សា គ.ជ.គ.ម រួមនឹងលោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប នា ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ នៅអាកាស​យានដ្ឋានអន្តរជាតិសៀមរាប បានចុះពិនិត្យ និងប្រជុំពិភាក្សាអំពីស្ថានភាពទូទៅនៃពីការត្រៀមបង្ការជំងឺរលាកសួត កូរ៉ូណាថ្មី(2019-nCoV)។

លោក ក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានរាយការណ៍អំពីការងារដែលមន្ទីរបានត្រៀមការពារ និងឆ្លើយតប ចំពោះជំងឺរលាកសួត កូរ៉ូណាថ្មី(2019-nCoV) ដែលក្នុងនោះ ក្រសួងសុខាភិបាល បានផ្តល់ម៉ាស៊ីនស្កែនចំនួន២គ្រឿង សម្រាប់បំពាក់នៅព្រលានយន្តហោះអន្តរជាតិសៀមរាប ដែលមានក្រុមការងារចត្តាឡីស័កចំនួន​១៦នាក់ ដោយបែងចែកវេន ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង។ ជាលទ្ធផល គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ មន្ត្រីចត្តាឡីស័ក បានស្កែនអ្នកធ្វើដំណើរ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក៏បានបញ្ជាកើថា ក្រៅពីនេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត បានត្រៀមអគាររក្សាអ្នកជំងឺដាច់ដោយឡែក និងគ្រូពេទ្យ ព្រមទាំងការបំពាក់បរិក្ខា ឧបករណ៍ សម្រាប់ឆ្លើយតបផង ដែរ។

លោកបានបន្តថា បើគិតមកត្រឹមព្រឹកនេះនា ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នេះ ខេត្តសៀមរាប ពុំទាន់មានអ្នកជំងឺរលាកសួត វីរុសកូរ៉ូណាថ្មី (2019-nCoV) នៅឡើយទេ។

ចំពោះ ករណីសង្ស័យ ឬមានបំណងរាយការណ៍អំពីជំងឺនេះ សូមទំនាក់ទំនងទូរស័ព្ទលេខ ១១៥ ដោយមិនមានការគិតថ្លៃ។

រូបភាព: គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចុះពិនិត្យ និងប្រជុំពិភាក្សាអំពីស្ថានភាពទូទៅនៃពីការត្រៀមបង្ការជំងឺរលាកសួត កូរ៉ូណាថ្មី(2019-nCoV)នៅអាកាស យានដ្ឋានអន្តរជាតិសៀមរាប៕B/