គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌមានជ័យ ផ្តល់​សំភារៈ​ជូន​សង្កាត់​ទាំង​៧

98
ចែករម្លែក

ដោយៈ សាវ​រក្ស​ / ​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២០ នៅ​ស្នាក់ការ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌមានជ័យ បានធ្វើ​ពិធី​សំណេះសំណាល និង ផ្តល់​សំភារៈ​ជូន​សង្កាត់​ទាំង​៧ រួមមាន ម៉ាស់ ក្រ​ម៉ា សាប៊ូ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌមានជ័យ រួម​និង​លោក​ពេជ្រ កែវ​មុនី អភិបាលខណ្ឌ ព្រមទាំង​ក្រុមការងារ​ផងដែរ​។​

​សំភារៈ​ដែល​ប្រគល់ជូន​មូលដ្ឋាន​សង្កាត់​ទាំង ៧ រួមមាន ក្រ​ម៉ា ចំនួន ៣៥០០ ក្រ​ម៉ា​។ ម៉ាស់ ចំនួន ៥ កេះ ស្មើ ១០០០០​ម៉ាស​។ សាប៊ូ ចំនួន ៥០ កេះ ស្មើ និង សាប៊ូ ៧២០០​ដុំ​។​

​ក្នុងនោះដែរ​លោក ប៉ា សុជាតិ​វង្ស ក៌​បានលើកឡើង​អំពី​ស្ថានការណ៍​វិវត្តន៍​ថ្មី នៃ​ជំងឺ​ផ្លូវដង្ហើម (Covid19) នៅក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ប្រទេស​លើ​ពិភពលោក ព្រមទាំង​ស្នើអោយ​មន្ត្រី​ខណ្ឌ សមាជិក​ក្រុមប្រឹក្សា​សង្កាត់ រួមទាំង​ប្រជាពលរដ្ឋ ទាំងអស់​សូមអោយ​យកចិត្តទុកដាក់ និង​គិតគូរ​អោយ​ជាប់​ជាប្រចាំ ពី​សុខភាព អនាម័យ និង សុវត្ថិភាព​ផ្ទាល់ខ្លួន តាមរយះ​ការចូលរួម អនុវត្តន៍​វិធានការ ការពារ​និង​រក្សា​អនាម័យ ជាពិសេស​អនុវត្តន៍​នូវ​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល រួមទាំង​អនុវត្តន៍ នូវ​សារ​អប់រំ រួមទាំង​ការដឹកនាំ​ផែនការ​ដ៍​ត្រឹមត្រូវ និង​អនុវត្តន៍ នូវ អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចូលរួម​កាត់​បន្ថយ និង បង្ការ​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩(Covid19) ដែរ​កំពង់តែ​កើតមានឡើង​ក្នុងប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ​។​

​បន្ទាប់មក លោកប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ណែនាំ​ពី​វិធី​កាត់បន្ថយ​ហានិភ័យ ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩(Covid19) មាន​ដូចខាងក្រោម​៖
១- លាងដៃ​អោយបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង ទឹកស្អាត ឬ​ទឹក​អាកុល​លាងដៃ​។​
២- ខ្ទប់មាត់ និង ច្រមុះ​នៅពេល​ក្អក ឬ​កណ្តាស់​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​អោយបាន​ត្រឹមត្រូវ​។​
៣- ជៀង​វាង ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែរ​មាន​គ្រុនក្តៅ ក្អក​ឬ​ផ្តាស​សាយ​។​
៤- ជៀសវាង ប៉ះពាល់​ភ្នែក ឬ ច្រមុះ​លើ​ដៃ​ដែរ​កខ្វក់​។​
៥- ត្រូវ​អនាម័យ​ជាប់​ជាប្រចាំ​ដោយ​បរិភោគ​អាហារ​ដែរ​ឆ្អិន និង​ពិសារ​ទឹក​ដែរ​ដាំ​ពុះ​៕ ល​