គណៈរដ្ឋមន្ដ្រី​នឹង​បើក​កិច្ចប្រជុំពេញអង្គ​នៅ​ថ្ងៃទី​២៥ សីហា​

830
ចែករម្លែក

(​ភ្នំពេញ​) ៖ ទីស្ដីការគណៈរដ្ឋមន្ដ្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី ក្រោម​អធិបតីភាព សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋ​​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ​។ នេះ​បើ​យោងតាម​លោក​ផៃ ស៊ី​ផាន​អ្នកនាំពាក្យ​​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។​
​ ​
​បើតាម​លោក​ផៃ ស៊ី​ផាន បាន​ឲ្យ​ដឹងថា របៀបវារៈ​ដែល​នឹង​លើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ រួមមាន​៖

១. សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៦ មាត្រា​៤១ មាត្រា​៤២ មាត្រា​៤៣ និង​មាត្រា​៩៥ នៃ​ច្បាប់​ស្តីពី​ជលផល​ដែល​ត្រូវ​ប្រកាស​​អោយប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/០៥០៦/០១១ ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០០៦​។​

២. សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០​។​

៣. សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ​២​ឆ្នាំ​រំកិល ២០១៨-២០២០​។​

៤.​បញ្ហា​ផ្សេងៗ​៕

​ដោយ​៖​វិបុល​