គម្រប់​, គោល​, ឧបមា​, ឧប្បត្តិ​, ឧគ្ឃោសនា​, ឧក្រិដ្ឋ

246
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​គម្រប់ ( កិ​. )​ធ្វើ​ឲ្យ​គ្រប់​, បង្គ្រប់​, បំពេញ​ឲ្យ​គ្រប់ : មាន ៣ ហើយ​ត្រូវ​ថែម ២ មកទៀត​គម្រប់​ជា ៥ ។ ច្រើន​ប្រើ បង្គ្រប់ ជាង ។ ដែល​ជាទី​បង្គ្រប់​ចំនួន : គម្រប់ ២, គម្រប់ ៣, គម្រប់ ៤, គឺ​ទី ២, ទី ៣, ទី ៤; ប៉ុន្ដែ​កុំ​ប្រើ គម្រប់ ១ ព្រោះ​មួយ​ជា​បូរណសំខ្យា​ទោល​ឯកឯង​, ត្រូវ​ប្រើ​ជា ទី ១ ឬ​ជាបឋម​, ជា​ប្រថម​, ជាដំបូង (​ធ្លាប់​សរសេរ គំរប់ ប៉ុន្តែ​ត្រូវ​ប្រើ គម្រប់ វិញ​មានន័យ​ទៀងទាត់​តាម​លក្ខណៈ​វេយ្យាករណ៍ ខ្មែរ​) ។

​គោល ( ន​. ) (​គោល ឬ គោ​លក​“​ដុំ​, ដុំ​មូល​, មណ្ឌល​; កូនគ្លី …”) ដុំថ្ម​, ដុំ​ដែក​, ដុំ ឬ កំណាត់ឈើ​, ឬក៏​ដុំ​ផ្ទាំង​ដែល​រៀប​ឥដ្ឋ ទោះ​មាន​ចារឹក​អក្សរ​ក្ដី មិនមាន​អក្សរ​ក្ដី ដែល​គេ​ជីក​ដាំ ឬ​បោះ​ទុកជា គ្រឿង​សំគាល់​ឲ្យ​ដឹង​ព្រំប្រទល់​ជាដើម : បោះគោល​, គោលវត្ត​, គោលចម្ការ​, គោលខេត្ត​, គោល​ព្រំប្រទល់​ដែន ។ រូប​ពាក្យ​, រូប​សេចក្ដី​; ច្បាប់​, មាត្រា​, មាតិកា​; ភ័ស្ដុតាង​, សំអាង​, សាក្សី : គោលពាក្យ​, គោលសេចក្ដី​, និយាយ​ឲ្យ​មាន​គោល ។ វាយកូនគោល (​ម​. ព​. កូនគោល​; ម​. ព​. គុលិកា និង គុលី ផង​) ។

​ឧបមា ( ន​. ) សេចក្ដី​ប្រៀប​, សេចក្ដី​ប្រៀបធៀប​, ការ​ប្រៀបប្រដូច​, ការប្រដូច​, ការ​ប្រៀបផ្ទឹម​, ការទាញយក​ដំណើរ​ឬ​ហេតុ​ជាដើម​មក​ប្រៀប​, មក​ប្រដូច ឲ្យ​ងាយ​យល់ : មាន​ឧបមា​ថា …; មាន​ឧបមា​ដូចជា​… (​ក្នុង​សេចក្ដី​ធំ ប្រើ​ជា​គូ​គ្នា​នឹង​ពាក្យ ឧបមេយ្យ​) ។ ខ្មែរ​ប្រើ​ជា កិ​. ក៏មាន “​ប្រៀប​, ប្រៀបប្រដូច​” : ខ្ញុំ​សូម​ឧបមា​ឲ្យ​ឃើញ​, ដូចជា​… ។ ប្រើ​ជា គុ​. ក៏មាន “​ដែល​ប្រៀប​, ដែល​ប្រដូច​” : ពាក្យ​ឧបមា (​ហៅ ឧបមាកថា ក៏បាន​) ។ ឧបមាជោតកៈ ឬ ឧបមាវាចកៈ និបាតសព្ទ​បំភ្លឺសេចក្ដី ដោយ​ឧបមា​ឬ​ប្រាប់​សេចក្ដី​ឧបមា​, ប្រើពាក្យ​ថា “​ដូចជា​, ប្រៀបដូចជា​, ដូច​យ៉ាង​, យ៉ាងណាមិញ​, ដូចម្ដេច​មិញ​” (​ព​. វ​.) ។ ព​. កា​. ថា​: ឧបមា​កុំ​ថា​អប្បមា ប្រសិនបើ​ថា​ខូច​សេចក្ដី ព្រោះ​មាន​ប្រភព ជា​បាលី គួរ​ស្ដី​ឲ្យ​ត្រូវ​តាម​អក្សរ ។

​ឧប្បត្តិ អ៊ុ​ប​-​បុ័​ត​-​តិ ឬ អ៊ុ​ប​-​ប័ត បា​.; សំ​. ( ន​. ) (​ឧ​ត្ប​ត្តិ​) ការកើត​, ការកើតឡើង​; ការចាប់​ជាតិ​, កំណើត ។ ខ្មែរ​ប្រើ​ជា កិ​. ក៏មាន “​កើត​, ចាប់កំណើត​” : អស់​ជីវិត​ទៅ​ឧប្បត្តិ​ជា​បុត្រ​នៃ​សេដ្ឋី ។ ឧប្បត្តិកថា ពាក្យ​ដែល​បណ្តាល​កើតឡើង ។ ឧប្បត្តិការណ៍ ឬ​–​ហេតុ​ហេតុដែល​បណ្តាល​ឲ្យ​កើត ឡើង​, មូលហេតុ ។

​ឧគ្ឃោសនា អ៊ុក​-​ឃោសៈ ន៉ា បា​.; សំ​. ( ន​. ) (​ឧ​ទ្ឃោ​ឞ​ណា​) ការស្រែក​ប្រកាស​, ការប្រកាស សេចក្ដី​ពេញ​សំឡេង : ធ្វើ​ឧគ្ឃោសនា​ឲ្យ​បានឮ​រាល់គ្នា ។ ឧគ្ឃោសនាសព្ទ សូរសព្ទ​នៃ​ឧគ្ឃោសនា (​ប្រើ​ជា ឧ​គ្ឃោ​សន​សព្ទ ក៏បាន​) ។ ឧ​គ្ឃោ​ស​-​នា​ការ (< ឧគ្ឃោសនា + អាការ​) អាការ​នៃ​ឧគ្ឃោសនា ។​ល​។

​ឧក្រិដ្ឋ អុក​-​ក្រិត ( គុ​. ) (​ឧ​ត្ក្ឫ​ឞ្ត​; ឧក្កដ្ឋ​) ធ្ងន់​, យ៉ាង​ធ្ងន់​; ធំ​, យ៉ាង​ធំ​; តឹង​, យ៉ាង​តឹង​, យ៉ាង​តឹងតែង​, យ៉ាង​ម៉ឺងម៉ាត់ ។​ល​។ ទោសឧក្រិដ្ឋ ឬ ឧក្រិដ្ឋទោស ទោស​ធ្ងន់ ។ បទឧក្រិដ្ឋ​បទល្មើស​ឬ​ដំណើរ ល្មើស​ដែល​ប៉ះ​ទៅលើ​ទោសឧក្រិដ្ឋ : អំពើ​នុះ​ចូលក្នុង​បទឧក្រិដ្ឋ ។ សាលាឧក្រិដ្ឋ​សាលា​តុលាការ ជំនុំជម្រះ​ទោសឧក្រិដ្ឋ (​ហៅ សាលា ឧក្រិដ្ឋ ក៏បាន​) ។ ប្រើ​ជា កិ​. វិ​. ក៏បាន : ប្រព្រឹត្ត​ឧក្រិដ្ឋ ឬ កាន់​ឧក្រិដ្ឋ ប្រព្រឹត្ត​ឬ​កាន់​យ៉ាង​តឹង ។​ល​។ រី​ពាក្យ​ឧក្រឹដ្ឋ ប្រើ​បាន​តាមចិត្ត ផ្សំ​នឹង​គុណ​ទោស ឆ្ពោះ​ភាព​ធ្ងន់​តឹង ប្រឹង​ឬ​សន្តោស ដែល​ហួសកំណោស ហៅ​ឧក្រឹដ្ឋ​បាន ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា