គម្រោងអភិវឌ្ឍន៍ដីចម្ការ ល្មើរ មង្ឃុត ធុរេន នៅស្រុកបរសេដ្ឋចេញដំណើរ

858
ចែករម្លែក


ដោយៈចាន់តូ/ភ្នំពេញៈ ដោយមិនមានការបង្អង់យូរនារដូវវស្សាជិតចូលមកដល់ គម្រោងអភិវឌ្ឍន៍ដីចម្ការ ល្មើរ មង្ឃុត ធុរេន ដូងក្រអូប ស្ថិតនៅឃុំស្វាយចឹប ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺចាប់ផ្ដើមបើកនៅពេលឆាប់ៗខាងមុខ។នេះបើតាមការបញ្ជាក់របស់លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្ត្រាក់ សិន ខូ អិលធីឌី និងជាស្ថាបនិក  ។
លោកបានប្រាប់ថ្ងៃទី២២ខែមេសាថាដោយមើលឃើញភាពរីកចម្រើនក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជានោះលោកនឹង ប្រែក្លាយដីព្រៃទុកចោលឲ្យក្លាយទៅជាចម្ការល្មើរ មង្ឃុត ដូងក្រអូប ចម្ការទុរេន និងដំណាំចំរុះ ។

លោក ឃិត ឈឿន បានបញ្ជាក់ថា ផ្ទៃដីទំហំជាងមួយរយហិកតា លោកនឹងអភិវឌ្ឍន៍តំបន់នោះឲ្យក្លាយទៅជាតំបន់កសិកម្មមានដំណាំចម្រុះនិងលំហែ។ជាពិសេសចម្ការ ល្មើរ មង្ឃុត ដូងក្រអូប ចម្ការទុរេន ងាយស្រួលប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជីវិត ។
លោកបន្តថាចំពោះពូជល្មើរ មង្ឃុត ដូងក្រអូប ធុរេន និងបច្ចេកទេស អ្នកជំនាញ នាំចូលមកពីប្រទេសថៃ ។គម្រោងនេះរយៈពេលបីឆ្នាំ បានទទួលផល ទីផ្សារក្នុងស្រុកនិង មានរោងចក្រសម្រាប់កែឆ្នៃ។
ក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្ត្រាក់ សិន ខូ អិលធីឌី មានសំណង់បុរី វីឡា ខុនដូរ ផ្សារ ខេស៊ី ចម្ការ រីស៊តកំពត ក៏បានចាប់ផ្ដើមគម្រោងថ្មីលក់ចែកជូនអតិថិជនផងដែរ ។ អតិថិជន អាចទាក់ទងនៅការិយាល័យលក់មានទីតាំងចេញពីផ្លូវសហព័ន្ធរុស្សីមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង ) បត់ចូលតាមខ្លោងទ្វារវត្តតាំងក្រសាំងខាងជើងប្រហែល១២០០ម៉ែត្រតាមផ្លូវបេតុង ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ៕p