គម្រោង​ស្ពាន​ធំ​ទន្លេ​យាន់​-​ជាំ​ង​បង្កើនល្បឿន​នៃ​ការសាងសង់​ខ្សែ​រថភ្លើង​ចិន​-​ឡាវ​

1249
ចែករម្លែក

​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ ២០១៨ ស្ពាន​ធំ​ទន្លេ​យាន់​ជាំ​ង​ដែល ជា​ផ្នែក​សំខាន់​មួយ​នៃ​ខ្សែ រថភ្លើង​យូ​ស៊ី​-​ម៉ក​ហាន​តាម​ច្រក​អន្តរ​ជាតិចិន​-​ឡាវ នោះ បាន​ចាប់​ដំណើរ​ការតភ្ជាប់​ឆ្អឹង ដែក​ជា​ផ្លូវការ ដែល​បាន​បង្កើនល្បឿន នៃ​ការសាងសង់​ខ្សែ​រថភ្លើង​ចិន​-​ឡាវ ។​

​ស្ពាន​ធំ​ទន្លេ​យាន់​ជាំ​ង​នេះ​មាន​ទីតាំង ស្ថិតនៅក្នុង​ស្រុក​យាន់​ជាំ​ង ក្រុង​យូ​ស៊ី ខេត្ត​យូ​ន​ណាន ។ ស្ពាន​ដ៏​ធំ​នេះ​មាន កម្ពស់​២៣៧​ម៉ែត្រ ខ្ពស់​ពី​ផ្ទៃ​ទឹកទន្លេ ដែល​បាន​ឆ្លង​ជ្រលង​ទន្លេ​ជ្រៅ និង ត​ភ្ជាប់​ត្រើយ​ទាំងសងខាង ដែល​សុទ្ធតែ ជា​ចំណោតភ្នំ​ខ្ពស់ៗ​មាន​រាង​ដូច​អក្សរ “V” ។ ស្ពាន​នេះ មាន​ប្រវែង​សរុប​៨៣២,២​ម៉ែត្រ មាន​សសរ​ចំនួន​ប្រាំមួយ​ដើម ក្នុងនោះ​សសរ​លេខ​៣ ខ្ពស់​ជាងគេ ដែលមាន​កម្ពស់​១៥៤​ម៉ែត្រ​និង​បាន​ជាប់ ចំណាត់ថ្នាក់​លេខ​១ លើ​ពិភពលោក ។ ក្រៅពីនេះ ឆ្អឹង​ដែក​សំខាន់​ប្រវែង​២៤៩ ម៉ែត្រ​នោះ ក៏បាន​បំបែក​នូវ​ឯតទគ្គ​កម្ម​នៃ​ការសាងសង់​ស្ពាន ប្រភេទ​នេះ​លើ​ពិភពលោក​ដែរ ។​
​ ​
​ខ្សែ​រថភ្លើង​ចិន​-​ឡាវ ចាប់ផ្តើម ពី​ក្រុង​យូ​ស៊ី ខេត្ត​យូ​ន​ណាន ប្រទេស​ចិន ហើយ​ឆ្លងកាត់​ក្រុង​ភូ​អឺ ស្រុក​ស៊ីសាំង​-​ប៉ាន​ណា ច្រក​អន្តរជាតិ​ម៉ក​ហាន និង លួង​ប្រា​បាង ទៅដល់​រដ្ឋធានី​វៀងចន្ទន៍ នៃ​ប្រទេស​ឡាវ ។ ខ្សែ​រថភ្លើង​នេះ ជា​ផ្នែក​សំខាន់​មួយ​នៃ​ផ្លូវ​រថភ្លើង​ផាន់​-​អាស៊ី និង​ជា​ហេ​ដ្ឋា រចនាសម្ព័ន្ធ​សំខាន់ សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ចិន​-​អាស៊ាន ។ ខ្សែ​រថភ្លើង​នេះ​នឹង​អាច ជួយ​កាត់បន្ថយ​ដើមទុន​នៃ​ការដឹកជញ្ជូន ទំនិញ ផ្តល់​ការងាយស្រួល​ដល់​ការធ្វើ ពាណិជ្ជកម្ម និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ វិនិយោគ និង​ទេសចរណ៍​ជាដើម ។ ជាពិសេស​ក្រោយពី​ដាក់ ឱ្យប្រើ​ប្រាស់​នូវ ខ្សែ​រថភ្លើង​នេះ អ្នកដំណើរ​អាចធ្វើ ដំណើរ​តាម​រថភ្លើង​ពី​ក្រុង​គុន​មីង នៅពេល​ព្រឹក ហើយ​ទៅដល់​ក្រុង វៀងចន្ទន៍​នៅពេល​ល្ងាច ៕ ដោយ ហ៊ូ ឆាវ (​ស៊ីន​ហួ​ចិន​)

នៅពេលដែល​សំណង់​នេះ ត្រូវបាន​បញ្ចប់ ស្ពាន​សម្រាប់​រថភ្លើង ល្បឿន​លឿន​យាន់​ជាំ​ង នឹងមាន​ប្រវែង​៨៣២,២​ម៉ែត្រ (​រូបថត​ដោយ Huchao-Xinhua)​