គាមភាសា​, គាប​, គប្បី​, គិត​, កករ​, ក្រម​, ខុទ្ទកាល័យ​, ចលនវត្ថុ​, ចរ​រាច​រណ៍​, ចរន្ត​, ដោយសារ​, ដោះសា​

204
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​គាមភាសា គា​មៈ​- បា​. ( ន​. ) ភាសា​របស់​អ្នកស្រុក​និយាយ​តាម​ទម្លាប់​, សំដី​ស្រុក​អ្នក​ធម្មតា (​ម​. ព​. គ្រាមភាសា ទៀតផង​) ។

​គាប ( កិ​. ) ចាប់​រឹត​ដោយ​គំនាប ឬ ឃ្លា​ប : គាបត្នោត ។ កៀប ( កិ​. ) រឹត​ដោយ​តង្កៀប : ក្ដាម​កៀប ។

​គប្បី ( អា​. និ ) ត្រូវតែ : អ្នកបួស​គប្បី​ខំប្រឹង​សិក្សា​រៀនសូត្រ​, គប្បី​ប្រព្រឹត្ត​ឲ្យ​ត្រឹមត្រូវ​ទៀងទាត់ តាម​ធម៌​វិន័យ កុំបី​ឲ្យ​ឃ្លាត ។ ជួនកាល​ប្រើ​ជា កិ​. វិ​. ដូច​ពាក្យ​ថា ប្រព្រឹត្ត​មិន​គប្បី ជាដើម ។

​គិត ( កិ​. ) ត្រិះរិះ​, ពិចារណា​, នឹក​, នឹក​ដល់​, រឭក : គិត​ហើយ​សឹម​ធ្វើ ។ នាម​របស់ គិត នេះ​ជា គំនិត ។

​កករ ក៏​-​ក ( ន​. ) ផង់​ឬ​កំទេច​ល្អិត ដែល​នៅក្នុង​សភាវៈ​រាវ មានទឹក​, សុរា​, ប្រេង​ជាដើម : កករ​ប្រេង ។ កករ​ចិត្ត ចិត្ត​សៅហ្មង​ហាក់ដូចជា​មានកករ ។ ប្រើ​ដូចជា គុ​. ក៏បាន : ចិត្ត​កករ​ល្អក់ ។

​ក្រម ក្រំ សំ​. ( ន​. ) លំដាប់​; ក្បួន​, បែប​, ពួក​, ប៉ែក : ក្រមព្រហ្មទណ្ឌ​, ក្រមរដ្ឋ ប្បវេណី ។ ក្រំ ( ន​. ) ងារ​ក្នុង​តំណែង​រាជការ​ឃុំ​ក្នុងសម័យ​ពី​ដើម​, ក្លាយ​មកពី​ពាក្យ “​ក្រមការ​” (​ម​. ព​. នោះ​) ។

​ខុទ្ទកាល័យ ខុ​ត​-​ទៈ​កា​ល៉ៃ បា​. ( ន​. ) (​ខុ​ទ្ទក + អាលយ​) កន្លែង ឬ លំនៅ​តូច​; ការិយាល័យ​នៅ ទីស្ដីការ​នៃ​រដ្ឋមន្ត្រី​នីមួយៗ : នាយខុទ្ទកាល័យ ។

​ចលនវត្ថុ ចៈ​-​ល៉ៈ​-​ន៉ៈ​-​វាត់​-​ថុ ( ន​. ) វត្ថុ ឬ ទ្រព្យ​របស់​ដែល​កម្រើក​បាន​, ដែល​លើកដាក់ ឬ​ដឹកនាំ​ពី​កន្លែង​មួយ​ទៅកាន់​កន្លែង​មួយទៀត​បាន មាន​តុ ទូ ជាដើម ។ ព​. ផ្ទ​. អចលនវត្ថុ ។

​ចរ​រាច​រណ៍ -​ច បា​. ( ន​. ) (​ចរាចរណ​) ការដើរ​ទៅមក​, ដំណើរ​ខ្វាត់ខ្វែង​ចុះឡើង​; ដំណើរ​តាម ផ្លូវ​សាធារណៈ​តាមតែ​ផ្លូវ​ណាក៏ដោយ : បិទ​ដំណើរ​ចរាចរណ៍​, ត្រួតត្រា​មើល​ចរាចរណ៍ ។

​ចរន្ត ចៈ​-​រ៉​ន់ បា​. ( ន​. ) (​ចរ + អន្ត > ចរន្ត​) ចលនា ឬ​ដំណើរ​ដែល​ប្រព្រឹត្ត​ទៅដោយ​កម្លាំង​នៃ​ធាតុ ទឹក​និង​ធាតុភ្លើង​ជាដើម : ចរន្តអគ្គិសនី ។

​ដោយសារ ( កិ​. ) អាស្រ័យ​ផង : ដោយសារ​ទូក​គេ​, ដោយសារ​រទេះ​គេ ។ អា​. និ​. ព្រោះតែ​, អាស្រ័យ​នឹង : រស់​ដោយសារ​គេ​ចិញ្ចឹម ។​ល​។

​ដោះសា ( កិ​. ) រ៉ាយរ៉ាប់​, រៀបរាប់​, បូរបាច់​, សា​ដំណើរ​, សាទុក្ខ​, សាទោស : វា​បានមក​ដោះសា រួចហើយ​, និយាយ​ដោះសា​៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​