គិលានុបដ្ឋាយិកា​ពាក់​លី​អូ​ព្យាបាល​អ្នកជំងឺកូវីដ ដោយសារក្តៅ​ពេក​

496
ចែករម្លែក

​គិលានុបដ្ឋាយិកា​រុស្ស៊ី​ម្នាក់ ខាង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩ ត្រូវបាន​ពិន័យ​ដោយសារ​តែ​ពាក់​តែ​ខោស្លីប​នៅ​ពីក្រោម​អាវ​ពេទ្យ​ថ្លា​មើលឃើញ​សាច់​របស់​នាង​។​

​រូបភាព​បញ្ចេញ​សាច់​ដ៏​ស​របស់​នាង​ត្រូវបាន​ផ្សព្វផ្សាយ​ជា​ទូទៅ បន្ទាប់​ពី​អ្នកជំងឺ​ម្នាក់​ថត​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ទូ​ឡា ចម្ងាយ​ប្រមាណ​១៦០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​មូ​ស្គូ​។​

​នាង​បាន​និយាយថា ការ​ស្លៀកពាក់​បែបនេះ​មក​ពី​សម្លៀក​បំពាក់​គ្រប​ជិត​សំរាប់​ពេទ្យ​វា​ក្តៅ​ពេក​និង​ម្យ៉ាង​មិន​មាន​ការតវ៉ា​ពី​អ្នកជំងឺ​ទេ តែ​ពួក​ប្រធាន​មន្ទីរពេទ្យ​មិន​សប្បាយចិត្ត​និង​បាន​ដាក់​ពិន័យ​នាង​​ចំពោះ​ការ​មិន​ធ្វើ​តាម​ការ​តំរូវ​វេជ្ជសាស្ត្រ​អោយ​គ្រូពេទ្យ​ស្លៀកពាក់​សម្លៀក​បំពាក់​ពេទ្យ​។​

​នាង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩​ជា​បុរស​ទាំងអស់ និង​ត្រូវបាន​ពិន័យ​ដោយសារតែ​ពាក់​តែ​ខោស្លីប​នៅ​ពីក្រោម​អាវ​ពេទ្យ​ដ៏​ថ្លា​មើលឃើញ​សាច់​របស់​នាង​។​

​គ្រូពេទ្យ​វ័យ​ខ្ទង់​២០​ឆ្នាំ​នេះ​បាន​និយាយថា នាង​ក្តៅ​ពេក​ដែល​បង្ខំ​អោយ​នាង​មិន​ពាក់​សម្លៀកបំពាក់​ពេទ្យ និង​ថា​នាង​មិន​ដឹង​ថា​អាវ​វែង​ដែល​នាង​ពាក់​លើ​ខោអាវ​ទ្រនាប់​នោះ​ថ្លា​មើលឃើញ​សាច់​ទេ ​តែ​ក្រសួង​សុខាភិបាល​តំបន់​នោះ បាន​សំរេច​ដាក់​ពិន័យ​នាង​៕​ប្រែ​សម្រួល​៖​វាសនា​

គិលានុបដ្ឋាយិកា​រុស្ស៊ី​ស្លៀក​តែ​ខោស្លីប​និង​អាវទ្រនាប់​និង​អាវ​ថ្លា​វែង​ដែល​មើលឃើញ​សាច់​ក្នុង​នៅក្នុង​បន្ទប់​ដាក់​អ្នកជំងឺ​កូវី​ដ​១៩​សុទ្ធតែ​ប្រុសៗ​