គិលានុបដ្ឋាយិកា​លាឈប់​ពី​ការងារ​ដោយសារ​មន្ទីរពេទ្យ​ហាម​មិនឱ្យ​នាង​ពាក់​ម៉ាស់​

193
ចែករម្លែក

គិលានុបដ្ឋាយិកា​អាម៉េរិក វ័យក្មេង​ម្នាក់​ឈ្មោះ អ៊ី​ម៉ា​រី​ស វេ​រ៉ា (Imaris Vera) បម្រើ​ការងារ​នៅក្នុង ផ្នែក​សង្គ្រោះបន្ទាន់ ( ICU )​ដែល​ពេញ​ដោយ​អ្នកជំងឺ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ និយាយ​ទាំង​ទឹកភ្នែក​ថា នាង​បាន​លាឈប់​ពី​ការងារ​ដោយសារតែ​អ្ន​គ្រប់គ្រង​មន្ទីរពេទ្យ​ហាម​មិនឱ្យ​នាង​ពាក់​ម៉ាស់​ផ្ទាល់ខ្លួន​របស់​នាង​ប្រភេទ N95​។

​យោងតាម​សារព័ត៌មាន​បរទេស​ឱ្យដឹងថា នាង​ស្ថិត​ក្នុងចំណោម​គិលានុបដ្ឋាយិកា​ជាច្រើន នៅ​សហរដ្ឋ​អាម៉េរិក ដែល​ត្រូវបាន​ហាមប្រាម​មិនឱ្យ​ពាក់​ឧបករណ៍​ការពារ​ខ្លួន​រួមមាន​ម៉ាស់ ផងដែរ​។​
​ ​
​សហជីព​គិលានុបដ្ឋាយិកា​សហរដ្ឋ​អាម៉េរិក (U.S. Nurses Union) កាលពីពេល​ថ្មីៗ​នេះ​បាន​បង្ខំ ឱ្យ​មន្ទីរពេទ្យ​នានា​អនុញ្ញាតឱ្យ​បុគ្គលិក​ពេទ្យ​យក​ឧបករណ៍​ការពារ​ខ្លួន​ផ្ទាល់ខ្លួន​។​
​ ​
​ទន្ទឹមនេះ មន្ទីរពេទ្យ​នានា​ដែល​ជួប​ការខ្វះខាត​ម៉ាស់​គុណភាព​ខ្ពស់ N95 សម្រាប់​ការពារ​អ្នក​ពាក់ ពី​វីរុស​ដូចជា​កូ​រ៉ូ​ណា​ជាដើម ចង់ឱ្យ​គិលានុបដ្ឋាយិកា​យកមកប្រើ​វិញ​នូវ​ម៉ាស់​ដែល​ប្រើ​រួច​។​
​ ​
​ក្នុង​សន្និសីទ​នៅ​សេត​វិមាន ស្តីពី​វីរុស​កូ​វីដ​-១៩ កាលពី​ថ្ងៃ​សុក្រ ទី​៣ ខែមេសា ខណៈ​ម​ជ្ឈ មណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ CDC របស់​សហរដ្ឋ​អាម៉េរិក ត្រូវបាន​ជំរុញ​ឱ្យ​ណែនាំ​ពលរដ្ឋ អាម៉េរិក ពាក់​ម៉ា​សើ ពេលចេញ​ក្រៅ ស្រាប់តែ​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ និយាយថា លោក​មិន​ពាក់​ដាច់ខាត​៕ ប្រែ​សម្រួលៈ​ខុម​