គុណ​តម្លៃ​នៃ​ផ្លែ​ស្ពឺ

921
ចែករម្លែក

បើទោះជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​និង​ធ្លាប់​ទទួលទាន​ផ្លែ​ស្ពឺ ប៉ុន្តែ​ប្រហែលជា​មិន ដែល​ចាប់អារម្មណ៍​ទេ​ថា​ផ្លែឈើ​មួយ​ប្រភេទ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​។ ថា​តើ​ផ្លែ​ស្ពឺ​ល្អ​យ៉ាងណា​ទៅ ហើយ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ចាំបាច់​អ្វីខ្លះ​?

១. ប្រឆាំងនឹង​ការ​រលាក​ក្នុង​រាងកាយ​
​នោះ​ក៏​ព្រោះតែ​ផ្លែ​ស្ពឹ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ស្បែក​ផ្សេងៗ​ដូចជា ជំងឺ​រលាក​ស្បែក dermatitis​។ លើសពីនេះទៅទៀត ផ្លែឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​រាងកាយ​បញ្ចេញ​ជាតិពុល​និង​រក្សា​នូវ​សុខភាព​រាងកាយ​ល្អ​រឹងមាំ​ផងដែរ​។​

២. ទប់ស្កាត់​ជំងឺមហារីក​
​ផ្លែ​ស្ពឺ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី មុនពេល​វា​អាច​បង្កបញ្ហា​ធ្ងន់ធ្ងរ​ផ្សេងៗ​ចំពោះ​សុខភាព​រាងកាយ រួមទាំង​ជំងឺមហារីក​។ ជាតិ​ស​សៃ​ខ្ពស់​ដែលមាន​វត្តមាន​ក្នុង​ផ្លែ​ស្ពឺ​ក៏​ជួយ​កម្ចាត់​ជាតិពុល​នៅក្នុង​ពោះវៀនធំ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​គួរអោយកត់សម្គាល់​។​

៣. ជួយ​អោយ​ស្រក​ទម្ងន់​
​បរិមាណ​នៃ​ជាតិ​ស​សៃ​ក្នុង​ផ្លែ​ស្ពឺ​មាន​ប្រសិទ្ធិភាព​ព​ន្លឿ​ន​ល្បឿន​នៃ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ជួយ​អោយ​ស្រក​ទម្ងន់​។ លើសពីនេះទៅទៀត​ជាតិ​ស​សៃ​ក៏​ជួយ អោយ​ឆ្អែត​បានយូរ​ផងដែរ​។​

៤. គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​
​ការ​ទទួលទាន​ផ្លែឈើ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​មិន​រលាយ​ដូចជា ផ្លែ​ស្ពឺ គឺ​អាចជួយ​ទប់ស្កាត់​ការបញ្ចេញ​ជាតិ​ស្ករ​គ្លុយកូស​លើស​កម្រិត​។ ហើយ​ការបញ្ចេញ ជាតិ​គ្លុយកូស​ត្រឹមត្រូវ​ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​អាំង​ស៊ុយ​លីន​ក្នុង​រាងកាយ ដូច្នេះ​វា ជា​ជម្រើស​នៃ​ផ្លែឈើ​ល្អប្រសើរ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ហើយក៏​ល្អ​សម្រាប់ អ្នក​ដែល​មិន​ចង់​កើត​ជំងឺ​នេះ​ផងដែរ​។​

៥. ទប់ស្កាត់​ព្យាបាល​អាកា​រៈ​ទល់លាមក​
​សារធាតុ Dietary fibre ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ស្ពឺ​ដើរតួនាទី​យ៉ាងសំខាន់​ចាំបាច់​មួយ ជួយ​បង្កើន​ការរំលាយ​អាហារ​។ វា​អាច​ជម្រុញ​ចលនា​នៃ​លាមក​តាមរយៈ​បំពង់​រំលាយ អាហារ​ដែល​ជួយ​កាត់បន្ថយ​អាកា​រៈ​ហើមពោះ ទល់លាមក និង​រមួល​ឆ្អល់ពោះ​។​

៦. ល្អ​សម្រាប់​សុខភាព​បេះដូង​
​បរិមាណ​ខ្ពស់​ជាតិ​ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម​ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ស្ពឺ​ដើរតួ​ជា​សារធាតុ អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​ដែល​ជួយ​ក្នុងការ​គ្រប់​គ្រង់​រក្សា​ភាពប្រក្រតី​នៃ​សម្ពាធ​ឈាម​។ ហើយក៏​ធ្វើ​ឲ្យ​អត្រា​ចង្វាក់បេះដូង​លោត​មាន​ភាពប្រក្រតី និង​លំហូរ​ឈាមមាន សុខ​ភាពល្អ​ផងដែរ​។​

៧. ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​
​ផ្លែ​ស្ពឺ គឺមាន​ផ្ទុក​នូវ​វីតាមីន C ខ្ពស់ ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ទប់ ស្កាត់​វត្ត​មាននៃ​វីរុស និង​បាក់តេរី​ផ្សេងៗ​ឲ្យ​នៅ​ឆ្ងាយ​ពី​រាងកាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ផ្លែឈើ​នេះ​ក៏មាន​ផ្ទុក​សារធាតុ epicatechin, quercetin និង​អាស៊ីត gallic ដែលមាន ប្រសិទ្ធិភាព​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​កាច​សាហាវ​មួយចំនួន​បាន​ផងដែរ​។​

៨. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​
​នោះ​ក៏​ព្រោះតែ​ផ្លែ​ស្ពឺ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ ស័ង្កសី និង កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​រឹងមាំ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​៕ ដោយៈ health.com.kh