គេ​នាំគ្នា​សម្ងំ​នៅ​ក្នុង​ផ្ទះមួយ​ប្រទេស ឯង​នាំគ្នា​សម្ងំ​ស៊ីផឹក​សេព​ថ្នាំញៀន​

465
ចែករម្លែក

​ប៉ូលិស​ថៃ​បាន​ចាប់​ឃាត់ខ្លួន អ្នកទេសចរ​អង់គ្លេស អាម៉េរិក​និង​អូស្ត្រាលី​មួយក្រុម​នៅ​វង់​ជប់លាង​សេព​គ្រឿងញៀន​មួយ​ជាមួយ​ស្រី​ថៃ ដោយ​ផ្គើន​នឹង​បំរាម​ជួបជុំគ្នា​ដើម្បី​ទប់ស្កាត់​វីរុស​កូរ៉ូណា​។​

​ជនជាតិ​អង់គ្លេស​៣​នាក់ ស្ថិត​ចំណោម​ជនបរទេស​៩​នាក់​និង​ស្ត្រី​ថៃ​៥​នាក់​ដែល​ត្រូវ​ប៉ូលិស​ថៃ​ឃាត់ខ្លួន​នៅ​កោះ​ភូ​កេត កាលពី​យប់​ថ្ងៃ​ពុធ​។​

​ការជួបជុំ​គ្នា​ស៊ីផឹក​នេះ ជាកា​រំលោភ​នឹង​បំរាម​គោចរ​ផង​និង​ការបិទ​ខ្ទប់​ប្រទេស នៅលើ​កោះ​ដែល​ផ្ទុះ​ជំងឺ​កូវី​ត​១៩​ដ៏​ធ្ងន់ធ្ងរ​នេះ​។​

​ជនបរទេស​៩​នាក់​និង​ស្ត្រី​ថៃ​៥​នាក់ សម្ងំ​ជប់លាង​ស៊ីផឹក​និង​សេព​គ្រឿងញៀន​នៅ​កោះ​ភូ​កេត កាលពី​យប់​ថ្ងៃ​ពុធ ។​រូបភាព បង្ហាញ​ស្ត្រី​ស្លៀកពាក់​ខ្លី​និង​ប៊ី​គីនី​និង​បុរស​ស្លៀកពាក់​ខោអាវ​ហែល​ទឹក​នៅ​​ក្នុង​បន្ទប់​តូច​មួយ​

​សមត្ថកិច្ច​បាន​ឆ្មក់​ចូល​ចាប់​និង​បាន​រកឃើញ​ថ្នាំ​ញៀន នៅក្នុង​វង់​ជប់លាង​នៅក្នុង​បន្ទប់​តូច​មួយ​ដែល​វា​រំលោភ​បំរាម​គោចរ​ចាប់ពី​ម៉ោង​៨​យប់​នៅ​លើ​កោះ​នេះ​។​វា​ក៏​រំលោភ​បំរាម​របស់​រដ្ឋាភិបាល​ដែល​​ហាម​ជួបជុំ​មនុស្ស​ដោយសារតែ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​ប៉ូលិស​បាន​រកឃើញ ស្រា​៦​ដប ភេសជ្ជៈ​ប៉ូវ​កម្លាំង​១​ដប​និង​សូ​ដា​២​ដប រួម​ជាមួយ​ថ្នាំញៀន​កូកាអ៊ីន​និង​កញ្ញា​។​ជន​ស្មើ​ស​ទាំង​១៤​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​ដោយ​សារ​រំលោភ​ច្បាប់​គ្រាអាសន្ន​និង​​មាន​ថ្នាំញៀន​។​

​ភូ​កេត ដែល​ជា​មណី​យដ្ឋា​ន​ទេសចរណ៍​ល្បីល្បាញ​បំផុត​មួយ​ក្នុង​លោក ឥឡូវ​ជាប់​ជា​ខេត្ត​ទី​៤​នៅ​ថៃ​ដែល​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ច្រើន​ជា​គេ គឺ​៧១​នាក់ ។​

​ថៃ​កាលពី​ថ្ងៃ​សុក្រ​ទី​០៣​មេសា បាន​រាយការណ៍​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​១០៣​នាក់ និង​៤​នាក់​ទៀត​បាន​ស្លាប់ ដែល​នាំ​អោយ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​១.៩៧៨​នាក់​និង​១៩​នាក់​ស្លាប់​៕​ប្រែ​សម្រួល​៖​វាសនា​

​អ្នកស្លាប់​ថ្មី​សុទ្ធតែ​ជា​បុរស​ថៃ រួម​មាន​បុរស​អាយុ​៥៩​ឆ្នាំ​ម្នាក់​ដែល​ដួល​ស្លាប់​ពេលធ្វើការ​លើ​រថភ្លើង​