គោលបំណង​បី​នៃ​ការកសាង​វិមាន​ឈ្នះ ឈ្នះ​

5287
ចែករម្លែក
  • 235
    Shares

ដោយៈ​Page Win Win Memorial វិមាន​ឈ្នះ​ឈ្នះ​
​ភ្នំពេញៈ​ការកសាង​វិមាន​ឈ្នះ ឈ្នះ​មាន​គោលបំណង​៣​ដ៏​ខ្លី​។​
​ទី​១ គឺជា​ការ​រំឭក​ដឹងគុណ​និង​ចង់បង្ហាញ​នូវ គុណ​តម្លៃ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ថា​តើ​អ្វី​ទៅជា​នយោបាយ​ឈ្នះ ឈ្នះ​? តើ​នយោបាយ​ឈ្នះ ឈ្នះ មានការ​អនុវត្ដ​និង​ដំណើរ​ការ​បែបណា​? នៅទីណា​? អ្នកណាខ្លះ​? មាន​បញ្ហា​ប្រឈម​ពុះពារ​ក្នុងការ​ឆ្លងកាត់ នៅក្នុង​ដំណាក់កាល​នៃ​ការដាក់ចេញ​សម្រាប់​ការអនុវត្តន៍​នយោបាយ​ឈ្នះ ឈ្នះ​តាមរបៀប​ណា​? តើ​ការ​បាន​ដាក់ចេញ​នូវ​គោល​គំនិត​នយោបាយ​ឈ្នះ ឈ្នះ ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដោះស្រាយ ពុះពារ ដឹកនាំ​ក្នុងដំណាក់កាល​នីមួយៗ​បែបណា​? ពី​ព្រោះនេះ​មិនមែនជា​សុ​បិ​ន្ដ ស្រមៃ និង​កាន់តែ​មិនមែនជា​ការជួយ​ជ្រោមជ្រែង​ឬ​ឧបត្ថម្ភ​ណាមួយ​ពី​បរទេស ក្រៅពី​ជាតិខ្មែរ​ខ្លួនឯង​គឺ​ខុស​អំពី​ក្នុងអំឡុង​កាល​ដែលមាន​បេសកកម្ម​អ៊ុនតាក់​កន្លងមក​នៅក្នុង​កម្ពុជា​របស់​យើង ។​


​ទី​២ ក្រៅពី​ការសម្ដែង​នូវ​ភាព កតញ្ញូ ការដឹង​រំឭក​គុណ​តម្លៃ​នៃ​នយោបាយ​ឈ្នះ ឈ្នះ និង​អ្នកដឹកនាំ​ដែល​បាន​បង្កើត គឺជា​ការរៀបចំ​ទីតាំង​ដែល​បង្ហាញ​នូវ​សមិទ្ធផល​ទទួល​ដោយ​សន្ដិភាព​និង​ការអភិវឌ្ឍន៍​ក្នុង​មាតុភូមិ​កម្ពុជា​របស់​យើង ជាពិសេស​បំផុត​ក្នុង​រយៈពេល​តែ​២០​ឆ្នាំក្រោយ​នយោបាយ​ឈ្នះ ឈ្នះ បានបញ្ចប់​សង្គ្រាម​ទាំងស្រុង​និង​បានទទួល​សន្ដិភាព ។ ន័យ​នេះ​ចង់​បញ្ជាក់ថា សមិទ្ធផល​និង​ការអភិវឌ្ឍ​ទាំងអស់​បានមកពី​ណា​? ចេញ​មកពី​នរណា​ឲ្យ​ពិតប្រាកដ​?​លទ្ធផល​ដែល​កំពុងមាន​ជាក់ស្ដែង​នេះ គឺជា​តឹកតាង មិនអាច​នរណាម្នាក់​មិន​ទទួលស្គាល់​ឬ​បំភ្លៃ​ជាដាច់ខាត​នូវ​សច្ចភាព​នៃ​ការវិវឌ្ឍ​បែបនេះ​។ ដូច្នេះ​ក៏មាន​ន័យ​អំពី​ភាព​សុខដុម​រមណីយ​កម្មរ​បស់​សង្គម​កម្ពុជា​ក្នុងដំណាក់កាល​នេះ​និង​ជា​ដំណាក់​កាលដែល​យើង​ឲ្យ​ឈ្នោះ​ថា សម័យកាល​តេ​ជោ​សែន​ក៏​ថា​បាន ហើយ​ភស្ដុតាង​ទាំងអស់នេះ​តើ​មាន​ពិត​ឬទេ​? វិស័យ​នានា​ដែលមាន តើ​ពិតប្រាកដ​ឬទេ​? ទាំង​វិស័យសេដ្ឋកិច្ច សង្គម កិច្ចការបរទេស ការពារជាតិ អប់រំ វប្បធម៌ កសិកម្ម សំណង់ កីឡា​…​ន័យ​ចំណុច​ទី​២​នេះ​គឺ​សំដៅ​ទៅលើ​ការបង្ហាញ​នូវ​សុខដុមភាព​នៃ​សង្គម​កម្ពុជា​ដោយ​លទ្ធផល​នៃ​នយោបាយ​ឈ្នះ ឈ្នះ​។​


​ទី​៣. គោលបំណង​ដ៏​សំខាន់​គឺជា​ការចែករំលែក ការ​ផ្ដល់នូវ​ការសិក្សា​ជាទី​កន្លែង​មួយ​ដែល​អាច​ធ្វើជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឈ្វេងយល់​និង​ខិតខំ​បង្កើត​នូវ​ចក្ខុវិស័យ​ក្នុង​ការបន្ដ​ស្ថានភាព​ដែលមាន​បែបនេះ​តទៅ​អនាគត​។ ដូច្នេះ​ដើម្បី​ចែករំលែក ធ្វើជា​មូលដ្ឋាន​ឲ្យ​ការងាយយល់ ងាយ​ចាំ ងាយ​ឃើញ ងាយ​ធ្វើ​ការវិភាគ​និង​ក្នុងការ​ចែក​រំលែក​បន្ដ​គឺជា​ការរៀបចំ ស្ថាបនា​កសាង​រូបចម្លាក់ និមិត្តសញ្ញា ស្ថាបត្យកម្ម ទម្រង់​រូបរាង​និង​ទីកន្លែង​ទាំងអស់នេះ​ឲ្យ​មាន​ភាពសាមញ្ញ និង​មាន​ភាព​ទាក់ទាញ​និង​ឲ្យ​មាន​ស្ថានភាព​ដែល​ក​ន្ទ្រា​ក់​អារម្មណ៍ គំនិត ជាពិសេស​នៅក្នុង​សម័យ​ឌីជីថល​ឬ​សម័យ​ដែល​ត្រូវការ​ពេលវេលា​ខ្លី​សម្រាប់​បង្កើន​ប្រសិទ្ធិភាព​ការងារ​នេះ ។ ដូចនេះ​ការរៀបចំ​ភូមិសាស្ដ្រ​នៅទីនេះ ទោះបី​មាន​ទំហំ​តូច​ល្មម ប៉ុន្ដែ​មាន​ទីកន្លែង​សម្រាប់​បង្ហាញ​អំពី​សុខដុម​សង្គម ទីកន្លែង​ដែលមាន​អគារ​និង​តម្កល់ នូវ​តឹកតាង​ពិតប្រាកដ ជា​សក្ខីកម្ម​នៃ​អ្វីដែល​ធ្លាប់​ប្រើប្រាស់ ធ្លាប់មាន ទាំង​រូបភាព​និង​គំនូរ រូបថត សម្ភារៈ​រហូត ដល់​គ្រឿង​យោធ​បក​រណ៍​នានា​និង​មាន​ទីកន្លែង​គួបផ្សំ​ទៅដោយ​ធម្មជាតិ​ដែលជា​អត្តសញ្ញាណ​ទាំង​ដើមឈើ ដើម​ផ្កា​និង​ការ​បំបែក​ឯក​ត្ដ​កម្ម​កម្ពុជា​ក្នុង​ពិភពលោក ដូចជា ក្រ​ម៉ា​វែង​ជាងគេ ទូកវែង​ជាងគេ ការ​រាំ​ម៉ា​ឌី​ស្សុន ច្រើនជាងគេ នំអន្សម​ដែល​ធំជាងគេ ។​ល​។​


នេះ​គឺជា​គោលបំណង​សាមញ្ញ​នៃ​ការកសាង​វិមាន​ឈ្នះ ឈ្នះ ប៉ុន្ដែ​ចេញពី​ភាព​សាមញ្ញ​ទាំងបី​នេះ​។ ពិតណាស់​អាច​ផ្ដល់​ឲ្យ​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ទាំង​អ្នកចេះដឹង​ជ្រៅជ្រះ អ្នកប្រវត្តិសាស្ដ្រ ប្រជាជន​សាមញ្ញ ពាណិជ្ជករ ទេសចរ ក្នុង​និង​ក្រៅប្រទេស​និង​ជាតិ​សាសន៍​ដ៏​ទៃ​ផងដែរ ។ យើង​មាន​ទីកន្លែង​មួយ​ដែល​ក្លាយជា​អត្ដ​សញ្ញាណ​នៃ​ប្រវត្តិសាស្ដ្រ​ស្ដីអំពី ការបញ្ចប់​សង្គ្រាម​ទទួលបាន​សន្ដិភាព សម្រេចបាន​នូវ​សមិទ្ធផល​អភិវឌ្ឍន៍​ស​ង្គ​ម និង​អាច​និយាយថា មិន​ធ្លាប់​មាននៅ​ទីកន្លែង​បែបនេះ ។ យើង​មាន​អគារ​ធំៗ​ទំនើប យើង​មាន​គ្រឹះស្ថាន​នានា​និង​ទីកន្លែង​ដែល​បំពាក់​ទៅដោយ​ភាពស្រស់​បំព្រង​ឆើតឆាយ ប៉ុន្ដែ​នៅទីនេះ​ពិតជា​ទីឋាន​មួយ​ដែលមាន​លក្ខណៈ​ខុសពី​កន្លែង​ទាំងអស់នេះ ហើយ​ជាទី​បំពេញ​នៃ​ចន្លោះប្រហោង​មួយ​នៃ​ប្រវត្តិសាស្ដ្រ​ដើម្បី​ឲ្យ​កាន់តែ​ជាក់​ស្ដែងឡើង និង​មាន​ភស្ដុតាង​ពិតប្រាកដ​សម្រាប់​មនុស្ស​ជាតិ​ទាំង ក្នុង​និង​ក្រៅប្រទេស​តទៅ​អនាគត​ផងដែរ ។ ច្បាស់​ណាស់​ថា ម​ហិ​ច្ច​តា​ដ៏​ធំ​ចេញពី​ភាព​សាមញ្ញ​នេះ​ពិតជា​មិន ទាន់​គ្រប់គ្រាន់ ដូច្នេះ​ព្រឹ​ត្ដិ​ការណ៍​ថ្ងៃទី​២៩ ដែលជា​ទិវា​ខួប​២០​ឆ្នាំ​នៃ​ទិវា​នយោបាយ ឈ្នះ ឈ្នះ និង​ការសម្ពោធ​វិមាន​ឈ្នះ ឈ្នះ ក្នុងដំណាក់កាល​មួយ​នេះ គឺ​នឹង​បើក​សគរាជ​ថ្មី ទំព័រ​ប្រវត្តិសាស្ដ្រ​ថ្មី​សម្រាប់​ជាតិ​យើង សម្រាប់​មនុស្ស​គ្រប់គ្នា​គ្រប់​ទីកន្លែង​ទទួល​បន្ថែមទៀត​ជាមួយ​សមិទ្ធផល​ដ៏​ច្រើន​ដែល​យើង​បានទទួល​រួចមកហើយ​។​
​សូម​ចូលរួមចំណែក​ដើម្បី​កសាង​បន្ដទៀត​និង​អធិដ្ឋាន​រួមគ្នា​ឲ្យ​សន្ដិភាព​នៅលើ​ទឹកដី​រប​ស់​យើង​បាន​ឋិត​ឋេ​រ​ចីរកាល​ជាមួយ​អត្ដ​សញ្ញាណ​និង​ព្រលឹង​នយោបាយ​ឈ្នះ ឈ្នះ ដែលមាន​នេះ​៕សរន