គំនិត​ផ្តួចផ្តើម ​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ជួយ​កម្ពុជា​កសាង​ប្រព័ន្ធ​បណ្តាញ​គមនាគមន៍ ពេញលក្ខណៈ​

1631
ចែករម្លែក

“​មាន​ផ្លូវ​គឺមាន​សង្ឃឹម​!” សុភាសិត​ខ្មែរ​នេះ​បានបង្ហាញ​ឱ្យឃើញ​ពី សារសំខាន់​នៃ​ការអភិវឌ្ឍ​ប្រព័ន្ធ បណ្តាញ​គមនាគមន៍​ចំពោះ​ប្រជាជន ខ្មែរ ។ ក្នុងនាម​ជា​ប្រទេស​សំខាន់​មួយ តាម​បណ្តោយ “​ខ្សែក្រវាត់​មួយ​និង​ផ្លូវ មួយ​”​ប្រទេស​កម្ពុជា​បាននិងកំពុង​ខិតខំ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ ប្រទេស​ចិន​និង​ចូលរួម​យ៉ាងសកម្ម​ក្នុង ការកសាង​“​ខ្សែក្រវាត់​និង​ផ្លូវ​”​ដើម្បី​បង្កើត​បណ្តាញ គមនាគមន៍​ពេញ លក្ខណៈ​ដែល​គ្របដណ្តប់​លើផ្លូវ​ថ្នល់ កំពង់ផែ​និង​អាកាសចរណ៍​ជាដើម​ព្រម ទាំង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង សង្គមកិច្ច​នៃ​ប្រទេស​កម្ពុជា ។​

​គម្រោង​ជួសជុល​និង​សាងសង់ បន្ថែម​ផ្លូវជាតិ​លេខ​៣ ដែល​ផ្តល់ជំនួយ សាងសង់​ដោយ​ប្រទេស​ចិន នោះបាន បើក​ការដ្ឋាន​សាងសង់​នៅ​ខែឧសភា ឆ្នាំនេះ ។ អ្នកភូមិ​ដែល​រស់នៅ​ក្បែរ​ការដ្ឋាន​សាង សង់​ក្នុង​តំបន់​ជាយក្រុង​ភ្នំពេញ​បាន​ប្រាប់​អ្នកកាសែត​ថា សព្វថ្ងៃ គម្រោង​សាងសង់​បាន​ចាប់ ដំណើរការ​ជា​ផ្លូវការ​រួចហើយ ។ នាពេលខាងមុខ យើង​នឹងមាន​ផ្លូវ​កាន់តែ​ទូលាយ​ហើយ ធ្វើដំណើរ​ទៅមក​កាន់តែ​ស្រួល និង​អាច​ងាយស្រួល​ដល់​ការរកស៊ី​របស់​យើង ។​
​ ​
​គម្រោង​ផ្លូវជាតិ​លេខ​៣​នេះ គ្រាន់តែ​ជា​គម្រោង​មួយ​ក្នុងចំណោម គម្រោង​សាងសង់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុងប្រទេស​កម្ពុជា ដែល​ផ្តល់ជំនួយ​ដោយ​ប្រទេស​ចិន​។ ក្នុងអំឡុងពេល ពី​ដើម​ឆ្នាំនេះ​ដល់​សព្វ ថ្ងៃ​គម្រោង​សាងសង់​ផ្លូវ​លេខ​១៥៧៧ និង​ផ្លូវ​លេខ ៦ បាន​ត្រូវ​បញ្ចប់​ការ​សាង សង់​ជា​ស្ថាពរ​និង​ត្រូវដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ។ ទន្ទឹមនឹងនេះ​នៅមាន គម្រោង​សាងសង់​ថ្មី ជាច្រើន​បាន​ចាប់ ដំណើរការ​សាងសង់​ជា​បន្តបន្ទាប់ ។​
​ ​
​លោក ស្យូ​ង ពួ ឯកអគ្គរដ្ឋទូត ប្រទេស​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន មានប្រសាសន៍ថា ឆ្នាំនេះ​ជា​ខួប​លើក ទី​៤០​នៃ​ការអនុវត្ត​គោលនយោបាយ កែទម្រង់​និង​បើកចំហ និង​ជា​ខួប​ទី ៦០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត ចិន​និង​កម្ពុជា ។ ការរីកចម្រើន​យ៉ាង ឆាប់រហ័ស​នៃ ទំនាក់ទំនង​ចិន​និង​កម្ពុជា បាន​បង្កលក្ខណៈ​ដល់​ការពង្រឹង កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស ទាំងពីរ ។ កម្ពុជា​បានក្លាយ​ទៅជា​ទីដៅ​វិនិយោគ​ដ៏​សំខាន់ មួយ​របស់​សហគ្រាស ចិន​ក្រោម​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​” ។​

​គម្រោង​សាងសង់​ព្រលានយន្តហោះ​ខេត្តសៀមរាប​ថ្មី​ដែល​ធ្វើ​វិនិយោគ ដោយ​ក្រុមហ៊ុន​វិនិយោគ ខេត្ត​យូ​ន​ណាន​គ្រុប​នោះ​កំពុងតែ​ដំណើរការ អនុវត្ត​យ៉ាង​រលូន​តាម​រូបមន្ត​។ រយៈពេល​នៃ​ការ សាងសង់ និង​គ្រប់គ្រង គឺ ៥៥​ឆ្នាំ​ក្នុងនោះ មាន​រយៈពេល​សាង សង់​៥​ឆ្នាំ​ហើយនឹង​ប្រគល់​ទៅឱ្យ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោយពី​ដំណាក់ កាល​គ្រប់គ្រង​នោះ ។ ទុនវិនិយោគ​នៃ​គម្រោង​ដំណាក់ កាល​ទី​១ មាន​ទំហំ ប្រមាណ ៨៨០​លាន​ដុល្លារ​អាម៉េរិក ។​
​ ​
​លោក​ស៊ុន ចាន់ថុល ទេស​រដ្ឋ មន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា មានប្រសាសន៍ ថា គម្រោង​សាងសង់​ព្រលាន​យន្ត ហោះ​ថ្មី​នៅ​ខេត្តសៀមរាប​នេះ​មាន សារសំខាន់​ណាស់ ។ វា​នឹង​ជួយ​កម្ពុជា ទទួលភ្ញៀវ​ទេសចរ​អ​ន្ត​រ​ជាតិ​កាន់តែច្រើន​ដែល​មក​ទស្សនា ប្រាសាទអង្គរវត្ត​។​
​ ​
​អ្នកវិភាគ​បាន​លើក​ជាម​តិ​ថា គម្រោង​ព្រលានយន្តហោះ​ថ្មី​នេះ​មិន គ្រាន់តែ​នឹង​ជំរុញ​ការអភិវឌ្ឍ នៃ​វិស័យ ទេសចរណ៍​ប៉ុណ្ណោះ​ទេ ថែមទាំង​នឹង ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ពាក់ព័ន្ធ ផ្សេងៗ​ទៀត​នៃ​ប្រទេស​កម្ពុជា​ទៀតផង ៕ ដោយ​ម៉ៅ ភឺ​ង​ហ្វី​(​ស៊ីន​ហួ​ចិន​)

​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ ២០១៨ ស្ពាន​អាកាស​កម្ពុជា​-​ចិន សែន​សុខ ត្រូវបាន បើក​ដំណើរការ ។ ស្ពាន​អាកាស​នេះ ត្រូវបាន​កសាងឡើង ក្រោម​ជំនួយ​ដោយ រដ្ឋាភិបាល​ចិន និង​អនុវត្តន៍ ការសាងសង់​ដោយ​ក្រុមហ៊ុន សំណង់ សៀង​ហៃ​ហ្គ្រុ​ប (​រូបថត ដោយ Yu Jiangning)​