គ្មានផែនការបិទរាជធានីភ្នំពេញទេកុំជឿក្រុមឃោសនាក្លែងក្លាយ

177
ចែករម្លែក

 ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៩មីនានេះលោកម៉េត មាសភ័ក្ដីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សារសំឡេងដែលកំពុងចែកចាយតាម បណ្តាញមួយចំនួនក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា នឹងមានការបិទក្រុង«រាជធានីភ្នំពេញ»នោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមតែប៉ុណ្ណោះ និងក៏ជាចេតនាធ្វើអោយមានការសំរុកទិញទំនិញមកស្តុកបម្រុងទុកដែលនាំអោយជនឆ្លៀតឱកាសឡើងថ្លៃ។

លោកម៉េត មាសភក្តី(រូបឯកសារ)

លោកបន្តាថស រដ្ឋបាលរាជធានីភ្នំពេញសូមច្រានចោលព័ត៌មានក្លែងក្លាយនេះទាំងស្រុង និងសូមអំពាវនាវជនរួមជាតិទាំងអស់មេត្តាកុំជឿ និងកុំបន្តចែកចាយនាំមានការយល់ច្រឡំដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ការចរាចរព័ត៌មានអកុសលទាំងនេះ ដោយសហការផ្តល់អត្តសញ្ញាណជនល្មើសឈានដល់ការឃាត់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕សរន