គ្រាន់តែ​បម្រុង​យក​ថ្នាំញៀន​ជក់ ប៉ុន្តែ​មានកា​បិត​សន្ធឹក​អាច​បៀតបៀន​ជីវិត​មនុស្ស​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​

86
ចែករម្លែក

ដោយ ៖ ប​.​ជ័យ / បន្ទាយមានជ័យ​: ដោយសារ​ជា​មុខ​ស​ញ្ញ​ដែល​សមត្ថកិច្ច​តាមដាន ជនសង្ស័យ​២​នាក់​គ្រាន់តែ​បម្រុង​យក​ថ្នាំញៀន​ជក់​និង​មានកាំបិត​(​អាវុធ​) អាច​បៀតបៀន​ជីវិត​មនុស្ស​ក៏ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​លោក​វរ​សរ​នី​យ៍​ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​កម្លាំង​ចុះ​ល្បាត​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុងភូមិ​សាស្ត្រ​ក្រុង​ដូច​សព្វមួយដង​។ លុះដល់​ចំណុច​វត្ត​ថ្មី ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០​បាន​ប្រទះឃើញ​បុរស​២​នាក់​ឈរ​តាមផ្លូវ​។​

​ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​សមត្ថកិច្ច​បានធ្វើការ​សួរនាំ ហើយ​ភ្ញាក់​ក្រ​ញ៉ា​ង​ដោយ​រកឃើញ​កាំបិត​ដែល​ជន​ទាំង​២​មាន​និង​កាន់​តាម​ចំនួន​៧​ដើម​ឯណោះ​។ វា​មិនមែនជា​កាំបិត​ចិត្ត​បន្លែ​ទេ ហើយក៏​មិនមែនជា​ពេលវេលា​សមស្រប​ដែល​អាច​និយាយ​ដោះសា​រដែរ​។​

​កម្លាំង​អាវុធហត្ថ​ន​បាន​ឲ្យ​ដឹង​ទៀតថា​៖ ជនសង្ស័យ​ទាំង​២​មាន​១៖ ឈ្មោះ ចក់ លីន ភេទ​ស្រី​អាយុ​២៤​ឆ្នាំ និង​២៖ ឈ្មោះ ង៉ែត ជឺ​យ ហៅ​អា​កណ្តុរ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​ពេល​សួរចម្លើយ​ជនសង្ស័យ​បានអោយដឹង​ដោយ​ត្រង់​ថា​៖ ខ្លួនគេ​ឈរលើ​ផ្លូវ​នា​កណ្តាល​អា​ធ្រា​ត្រ​នោះ រង់ចាំ​មើលផ្លូវ​អោយ​មិត្តភក្តិ និង​យក​ថ្នាំញៀន​មក​ជក់​។ ចំណែក​កាំបិត​ក្នុង​ម្នាក់ៗ ដល់​ទៅ​៣​ទៅ​៤​នេះ ពួកគេ​ដាក់​តាម​ដើម្បី​ការពារ​ខ្លួន​តាម​កាលៈទេសៈ​ក្រែង​មាន​ក្រុម​ផ្សេងទៀត​មករក​រឿង​។​

​កម្លាំង​ជំនាញ​នៃ អាវុធហត្ថ​ក្រុង​បញ្ជូនមក​បញ្ជាការដ្ឋាន អាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​។

​ពោលគឺ​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕