គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ រកបាន​បួន​គ្រាប់​ម្នាក់ឯង អំឡុងពេល​ក្រុម​ព័រ​ទុយ​ហ្គា​ល់​យកឈ្នះ​ក្រុម​លី​ទុយ​អា​នី​

388
ចែករម្លែក

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) រកបាន​បួន​គ្រាប់ ខណៈ​ក្រុម​ជើងឯក​អឺរ៉ុប​ព័រ​ទុយ​ហ្គា​ល់​បំបាក់​ក្រុម​លី​ទុយ​អា​នី ៥-១ ដែល​ធ្វើ​ឲ្យ​ចំនួន​គ្រាប់​បាល់​សរុប​កើន​ដល់​៩៣​គ្រាប់​។

​ដោយ​បង្ហាញមុខ​លើក​ទី​១៦១​សម្រាប់​ក្រុម​ជម្រើសជាតិ កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​រកបាន​គ្រាប់​បាល់​ហ៊ែ​ទ្រី​ក​លើក​ទី​៨​សម្រាប់​ក្រុម​ជម្រើសជាតិ​និង​ជា​គ្រាប់​ហ៊ែ​ទ្រី​ក​លើក​ទី​៥៤​ក្នុង​អាជីព​ដ៏​ជោគជ័យ​របស់ខ្លួន​។​
​​

គ្រាប់​បាល់​នេះ​បានធ្វើ​ឲ្យ​ក្រុម​របស់​គ្រូបង្វឹក ហ្វឺ​ណាន​ដូ សាន​តូ​ស (Fernando Santos) ទទួលបាន​បី​ពិន្ទុ​បន្ថែមទៀត​។​

​រ៉ូ​ណា​ល់​ដូ បាន​និ​យ​យា​ថា “​ខ្ញុំ​សប្បាយចិត្ត ប៉ុន្តែ​ក៏​ធ្វើ​បានល្អ​ផងដែរ​។ ខ្ញុំ​រីករាយ​និង​ពេញចិត្ត​លទ្ធផល​នេះ មិនមែន​ដោយសារតែ​ខ្ញុំ​រកបាន​គ្រាប់​បាល់​នោះទេ ប៉ុន្តែ​ដោយសារ​កម្រិត​លេង​ដែល​យើង​មាន​នាពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​”​។​

ថ្លែង​អំពី​កីឡាករ រ៉ូ​ណា​ល់​ដូ លោក សាន​តូ​ស បាន​និយាយថា “ រ៉ូ​ណា​ល់​ដូ គឺជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ពិភពលោក​។ វា​ច្បាស់​ខ្លាំងណាស់​។ លទ្ធផល​នេះ​បានបង្ហាញ​ភស្តុតាង​ច្បាស់​តែម្តង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​