គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ និង​កីឡាករ​ក្លិប ជូ​វេន​ទុ​ស ផ្សេងទៀត​យល់ព្រម​ទទួលយក​ការ​កាត់ ប្រាក់​ឈ្នួល​ចំពេល​មាន​វិបត្តិ​កូ​រ៉ូ​ណា​

166
ចែករម្លែក

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) បាន​យល់ព្រម​ទទួលយក​ការ​កាត់​ប្រាក់ ឈ្នួល ដែល​នឹងត្រូវ​ដកចេញ​ប្រមាណ ៣,៤​លាន​ផោន​ពី​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​២៨​លាន​ផោន បន្ទាប់ពី​មានការ​ឯកភាព​ពី​ក្រុម​ជម្រើស​ដំបូង​របស់​ក្លិប ជូ​វេន​ទុ​ស (Juventus) ក្នុងការ​កាត់ ប្រាក់​ឈ្នួល ដើម្បី​បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​លើ​ក្លឹប​នេះ​។
​ ​
​កីឡាករ​របស់​ក្លិប Juventus បានបញ្ចប់​រយៈពេល​ដាក់ខ្លួន​ដាច់ដោយឡែក ប៉ុន្តែ​កីឡាករ ជី​អ័​រ​ជី​អូ ឈី​លី​នី (Giorgio Chiellini) បន្ត​ស្នាក់នៅ J Hotel ។​
​ ​
ខ្សែការពារ​រូបនេះ​បាន​ពិភាក្សា​ជាមួយ​ប្រធាន​ក្លឹប​លោក អែន​ឌ្រា អែក​ណេ​លី (Andrea Agnelli) និង​ប្រធាន​ក្លិប ហ្វា​ប៊ី​យ៉ូ ប៉ា​រ៉ា​ទី​ស៊ី (Fabio Paratici) តាមរយៈ​ទូរស័ព្ទ ទី​ដែល​ពួកគេ​បាន​ពិភាក្សា ពី​សំណើ​សម្រាប់​កីឡាករ​ក្នុងការ​កាត់​ប្រាក់​ឈ្នួល​។​
​ ​
កីឡាករ​ជើងចាស់ ហ្គៀ​ន​លូ​ហ្គី ប៊ូ​ហ្វិ​ន (Gianluigi Buffon) ឡេ​អូ​ណា​ដូ បូ​ណុ​ក​ស៊ី (Leonardo Bonucci) និង រ៉ូ​ណា​ល់​ដូ ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល​ស្របពេល​សេចក្តីលម្អិត​ផ្សេងទៀត នៅ​មិនទាន់មាន​ការព្រមព្រៀង​គ្នា​នៅឡើយ​។​
​ ​
តាម​ព័ត៌មាន​ថា ឈី​លី​នី មាន​អារម្មណ៍​ថា​វិធានការណ៍​នេះ​នឹង​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​មនុ​ស្ស ផ្សេងទៀត​នៅ​អ៊ីតាលី ជា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដោយសារ​វីរុស​កូ​រ៉ូ​ណា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)