គ្រូបង្វឹក​ក្លិប​អា​សេណ​ល មី​គែល អា​តេ​តា គ្រោង​ដាក់សំណើ​ផ្ទេរ កា​ឡូ​ស សូ​ល័​រ ក្នុងតម្លៃ​៣០ លាន​ផោន

134
ចែករម្លែក

​លោក មី​គែល អា​តេ​តា (Mikel Arteta) គ្រូបង្វឹក​ក្លិប​អា​សេណ​ល​( Arsenal) បាន​ផ្តោតអារម្មណ៍ លើ​កីឡាករ កា​ឡូ​ស សូ​ល័​រ (Carlos Soler) ដែលមាន​តម្លៃ​៣០​លាន​ផោន​របស់​ក្លិប​វេ​ឡិន​ស្យា​( Valencia) នៅ​រដូវ​កាល​នេះ​។​
​ ​
គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ត្រៀម​បង្កើន​ជម្រើស​ខ្សែបម្រើ​កណ្តាល​របស់លោក​នៅមុន​យុទ្ធនាការ​រដូវ​កាល​ក្រោយ​។​
​ ​
សូ​ល័​រ ធ្វើបាន​ល្អ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ក្លិប Valencia នឹងមិន​បណ្តោយ​ឲ្យ​កីឡាករ​រូបនេះ ចាកចេញ​ក្នុង​តម្លៃថោក​នោះទេ បន្ទាប់ពី​មើលឃើញថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ពិចារណា ចង់​ផ្ទេរ​។
​ ​
ក្លិប​Artena​គ្រោង​ប្រើ​ទំនាក់ទំនង​របស់លោក​ដើម្បី​ព្យាយាម​នាំយក​កីឡាករ​ឆ្នើម​អេ​ស្ប៉ា​ញ​រូបនេះ ខណៈពេល​លោក​ត្រៀម​ពង្រឹង​ក្រុម​ជម្រើស Arsenal​។
​ ​
លោក អា​តេ​តា អតីត​ជំនួយការ​ទី​២​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ធ្វើ​សកម្មភាព​តិចតួច​អំឡុង​រដូវ កាល​ទិញដូរ​ខែមករា ដូច្នេះ​លោក​ទំនងជា​ផ្ទេរ​កីឡាករ​ច្រើន​នៅពេល​នៅពេល​រដូវ​កាល ទិញដូរ​រដូវក្តៅ​បើកទ្វារ​។​
​ ​
សូ​ល័​រ ទើបនឹង​ចុះកិច្ចសន្យា​ថ្មី​នៅ​ដើមឆ្នាំ​នេះ ប៉ុន្តែ​ក្លិប​នៅ​ក្របខ័ណ្ឌ La Liga នេះ​ទំនងជា​ស្តាប់ សំណើ​ផ្ទេរ ខណៈ​ពួកគេ​ចង់​បង្កើន​កញ្ចប់​ទឹកប្រាក់​៣៦​លាន​ផោន​បន្ថែម​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ កា​ឡូ​ស សូ​ល័​រ (Carlos Soler)