គ្រូពេទ្យ​ចិន​ស្ម័គ្រចិត្ត​៧​នាក់​បាន​ចុះមក​ខេត្ត​ព្រះសីហនុ​ដើម្បី​ផ្តល់​បទពិសោធន៍​ដល់​គ្រូពេទ្យ​កម្ពុជា

182
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ក្រុមគ្រូពេទ្យ​ចិន​ចំនូ​ន​៧​នាក់​បាន​អញ្ជើញ​មកដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ហើយ​បាន​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ក្នុងការ​ព្យាបាល​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ចំនួន​៣៤​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​ផងដែរ​។​

លោក​វេជ្ជបណ្ឌិត​សេង​ណុង​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​បានឱ្យ​ឱ្យ​រស្មី​កម្ពុជា​ដឹងថា​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​មិនា​ឆ្នាំ​២០២០​នេះ​ក្រុមគ្រូពេទ្យ​ចិន​ទាំង​៧​រូប​បាន​ចុះ​ផ្ទាល់​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​និង​ជួប​ជាមួយ​ក្រុមគ្រូពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ផ្តល់​ប្រឹក្សា​ពី​ផ្នែក​បច្ចេក​ទស​មួយចំនួន​ក្នុងការ​ព្យាបាល​និង​គ្រប់គ្រង​អ្នកជំងឺ​កូ​វីដ​១៩​។

​ក្រៅពីនេះ​ក្រុមគ្រូពេទ្យ​ចិន​ដែល​ចុះ​មកជួយ​កម្ពុជា​យើង​ក៏បាន​បន្ត​ចុះទៅ​ដល់ទី​កន្លែង​ដែល​កំពុង​ដាក់​ព្យាបាល​អ្នកជំងឺ​ឆ្លង​ចំនួន​៣៤​នាក់​(​ខ្មែរ​២​នាក់​និង​ជនជាតិ​បារាំង​៣២​នាក់​)​នៅ​សណ្ឋាគារ​មួយ​ខាងក្រៅ​មន្ទីរពេទ្យ​ផងដែរ​។​ដើម្បី​ផ្តល់​ប្រឹក្សា​ផ្នែក​បច្ចេកទេស​បន្ថែម​ដល់​គ្រូពេទ្យ​ជួរមុខ​នៅ​ទីនោះ​ក្នុងការ​ព្យាបាល​អ្នកជំងឺ​។​

​ជាមួយគ្នានេះ​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​សម្តែង​នូវ​ការអបអរសាទរ​ដល់​ក្រុមគ្រូពេទ្យ​ចិន​ដែល​បាន​ស្មា​ក់​ចិត្ត ចុះ​មកជួយ​ពលរដ្ឋ​កម្ពុជា នាពេល​មាន​គ្រោះអាសន្ន​ដោយ រោគ​រា​ត​ល្បាត​នេះ​ផងដែរ​៕S/ ​ ​

​រូបថត​សុខាភិបាល​