គ្រួសារ​កូនភ្លោះ​ស្រី បីនាក់ នៅ​ប៉ោយប៉ែត ទទួល​អំណោយ ១ លើក​ទៀត

67
ចែករម្លែក

ដោយ ៖ ប​.​ជ័យ /
​បន្ទាយមានជ័យ​៖
គ្រួសារ​ដែល​ប្រសូត្រ​បាន កូនភ្លោះ បីនាក់ រស់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបាន​អំណោយ ១ លើក​ទៀត ពី​ប្រតិភូ​ស្ត្រី​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោកស្រី ជ័យ ណា​រី អ៊ុំ រាត្រី រួម​ដំណើ​ដោយ លោកស្រី ប៉ុក ណា​ឌី លោកស្រី រស់ សុ​ផានី អភិបាលរង​ខេត្ត និង​លោក គាត់ ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត កាលពីពេល ថ្មីៗ​កន្លងទៅនេះ ។ អំណោយ មានដូចជា សម្ភារ​ប្រើប្រាស់ ថវិកា​មួយចំនួន ។​

​សូម​រំលឹកថា កូនភ្លោះ ជា​កូន​ដំបូង​នោះ របស់​ស្ត្រី​ឈ្មោះ ជួប ចិត្ត អាយុ​៣២​ឆ្នាំ និង​បុរស​ឈ្មោះ ខន យ៉ាន អាយុ​៣៥​ឆ្នាំ មុខរបរ ជា​កម្មក​សំណង់ ទាំង​២​នាក់ មាន​ជីវភាព​ទីទ័លក្រ នៅ​ដី​ឡូ​តិ៍​លេខ​៨ មណ្ឌល​៨ ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​កូនភ្លោះ សុទ្ធតែ​ស្រី​ចំនួន បីនាក់ បាន​សម្រាល​ពី​ម្តាយ តាំងពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​គន្ធរ​បុប្ផា ខេត្តសៀមរាប ។

​ចំណែក​ស្ត្រី​ម្នាក់ ឈ្មោះ ម៉ុ​ន សុ​ផន អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ក៏បាន​សម្រាលកូន លើកដំបូង កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​គន្ធរ​បុប្ផា ខេត្តសៀមរាប ។ ស្ត្រី​នោះ មាន​ប្តី​ឈ្មោះ លាង ប៊ុន​ធា​វ អាយុ​២៤​ឆ្នាំ​។ ទាំង​២​នាក់ ជា​កសិករ​។ គ្រួសារ​កូនភ្លោះ សុទ្ធតែ​ប្រុស​នេះ មិនទាន់​ទទួលបាន​អំណោយ ១ លើក​ទៀត ដូច​គ្រួសារ កូនភ្លោះ បី សុទ្ធតែ​ស្រី នៅ​ក្រុង​ប៉ោយប៉ែត​ឡើយ ។​

​នៅ​ថ្ងៃ​ដ​ដែ​នោះ លោកស្រី ជ័យ ណា​រី និង​ប្រតិភូ​ស្ត្រី​ខេត្ត បាន​បន្ត​អញ្ជើញ​ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ១ គ្រួសារ ដែល​ត្រូវ​ខ្យល់​កន្ត្រាក់ របើក​ដំបូលផ្ទះ ស្ថិតនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ៕v