គ្រួសារ​មួយ​មានសំណាង​រើស​បាន​លុយ​រាប់លាន​ដុល្លារ តែ​មិន​ហ៊ាន​ទុក​ចាយ​ក៏​យក​ប្រគល់ឱ្យប៉ូលិស​

151
ចែករម្លែក

ផ្នែក​តម្រួត​នៅ​រដ្ឋ​វើ​ជី​នៀ (Virginia) សហរដ្ឋ​អាម៉េរិក​បាន​កោតសរសើ​រ​ទឹកចិត្ត​គ្រួសារ​មួយ​យ៉ាង ខ្លាំង​ដែល​បាន​យក​កញ្ចប់​ប្រៃសណីយ៍​ធំ​ពីរ​មាន​លុយ​ជិត​មួយ​លាន​ដុល្លារ​ដែល​ខ្លួន​រើស​បាន តាមផ្លូវ​ប្រគល់ឱ្យ​ប៉ូលិស​។​

​គ្រួសារ​អ្នកស្រី ស្គែ​នស៍ (Schantz) បាន​ប្រាប់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក WTVR ថា ក្រុម គ្រួសារ​របស់គាត់​បាន​បើករថយន្ត​ចេញ​ក្រៅ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែឧសភា ហើយ​បាន​បើក​កិន កញ្ចប់​មួយ​។

​ដំបូង​គ្រួសារ​គាត់​គិតថា វា​ជា​ថង់​សំរាម ប៉ុន្តែ​ពេល​ចុះទៅ​មើល​ក៏​ប្រទះឃើញ​កញ្ចប់​មួយទៀត​ក្នុង ស្នាមភ្លោះ​ក្បែរ​នោះ​។ ពួកគេ​បាន​យក​កញ្ចប់​រុំ​ប្លា​ស្ទិ​ក​ពី​ខាងក្នុង​ទាំងនេះ​ដឹកយក​ទៅផ្ទះ​ហើយ ពេលទៅដល់​ផ្ទះ​លា​មើល​ទើប​ដឹងថា​វា​ជា​លុយ​ជិត​មួយ​លាន​ដុល្លារ​។

​ពេល​ឃើញ​លុយ​ច្រើន​បែបនេះ ពួកគេ​ត្រេកអរ​ស្ទើរ​ហោះ ប៉ុន្តែ​ដោយសារ​ខ្លាច​មានទោស​ធ្ងន់ ពួកគេ​បានសម្រេច​ចិត្ត​យក​វា​ទៅ​ប្រគល់ឱ្យ​ផ្នែក​តម្រួត​ក្នុង​តំបន់​ខា​រ៉ូ​ឡាញ (Caroline) ដែល​ស្ថិត នៅ​ភាគ​ខាងជើង​ក្រុង​រិច​ម៉ុ​ន (Richmond) រដ្ឋ​វើ​ជី​នៀ​។

​អាជ្ញាធរ​និយាយថា ខ្លួន​មិនដឹងថា​ហេតុអ្វី​បានជា​ប្រាក់​ទាំងនេះ​ត្រូវ​ទុកចោល​កណ្ដាលផ្លូវ បែបនេះ​ឡើយ​។ ប៉ុន្តែ​ជឿថា​លុយ​ទាំងនោះ​ប្រហែលជា​ត្រូវបាន​បញ្ជូនទៅ​ធនាគារ​។​

​កញ្ចប់​លុយ​ទាំងនេះ​ត្រូវបាន​បញ្ជូនទៅ​ប៉ុស្តិ៍​ប្រៃសណីយ៍​ហើយ ដែល​ត្រូវ​ធានាថា​យកទៅ ប្រគល់​ដល់​គោលដៅ​កំណត់ដោយ​សុវត្ថិភាព​៕ ប្រែ​សម្រួលៈ​ខុម​