គ្រោះថ្នាក់ណាស់! រកឃើញគ្រាប់បែកកំណត់ម៉ោងផ្ទុះ នៅមុខកាស៊ីណូក្រោន ក្រុងប៉ោយប៉ែត

1095
ចែករម្លែក
  • 349
    Shares

ដោយ: មុនីរ័ត្ន / បន្ទាយមានជ័យ: នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១០ខែកុម្ភៈ សមត្ថកិច្ចបានរកឃើញគ្រាប់បែកបង្កៃ កំណត់ម៉ោងបំផ្ទុះ នៅមុខកាស៊ីណូក្រោន ភូមិក្បាលស្ពាន១ ក្នុងក្រុងប៉ោយប៉ែត។ នៅមោង៧និង៣០នាទីថ្ងៃដដែលនេះ កម្លាំងខាងស៊ីមាកបានបំផ្លាញគ្រាប់បែកបង្កៃនោះហើយ។

ក្នុងករណីនេះ បុរសម្នាក់ត្រូវបានឃាត់ខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងប៉ែត្រ។ ជនសង្ស័យមានឈ្មោះ ឡាយ​ គឹម​ លាង​ ភេទប្រុស​ អាយុ​ ៣៩ឆ្នាំ។

សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ប្រាប់​រស្មី​កម្ពុជា​ថា បុរស​ជនសង្ស័យ​បាន​យក​គ្រាប់បែក​កែច្នៃ​កំណត់​ម៉ោង​ផ្ទុះ យកមក​ដាក់​ចោល​នៅ​សួរ​ច្បារ​មុខ​កាស៊ីណូ ហើយ​បាន​ប្រាប់​ប៉ូលិស​ទេសចរ​ថា ខ្លួន​បានឃើញ​គ្រាប់បែក​នៅក្នុង​បន្ទប់ទឹក​ក្នុង​កាស៊ីណូ​។ បន្ទាប់ពី​ប្រាប់​សមត្ថកិច្ច​រួច ក៏​បាត់​ខ្លួន​ជនសង្ស័យ​។ ទើប​សមត្ថកិច្ច​បានធ្វើ​ការទំនាក់ទំនង​គ្នា ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ​អំពី​ដំណើររឿង​។

​បើតាម​មន្ត្រី​ស៊ីម៉ាក​បាន​ឲ្យ​ដឹងថា គ្រាប់បែក​នោះ គឺជា​ប្រភេទ​គ្រាប់បែក​បង្កៃ​កំណត់​ម៉ោង​ឲ្យ​ផ្ទុះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ជំនាញ​ខាង​ស៊ីម៉ាក​បានធ្វើ​ការបំផ្លាញ​ចោល​ដោយ​សុវត្ថិភាព​។​

​រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​ការសន្និដ្ឋាន​ថា ជា​ករណី​អ្វី​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​៕