គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៧​កុម្ភៈ មាន​មនុស្ស​ស្លាប់​៥​នាក់​និង​របួស​១២​នាក់​

574
ចែករម្លែក
  • 26
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២៦​ដល់​ម៉ោង​២​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៥​នាក់ និង​បាន​បង្ក​ឲ្យ មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ១២​នាក់​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​១៧​នាក់​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១១​លើក​។​

​សូមជម្រាបថា ក្នុង​រយៈពេល​២៧​ថ្ងៃ​នៃ​ខែកុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​១៦១​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន​៥៣៩​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​៣៥០​លើក​៕ ល​