គ្រោះ​អកុសល​!​ជួល​គេ​ឲ្យ​កាប់​ដើមឈើ​ដូច​ឲ្យ​គេ​មក​កម្ទេច​ផ្ទះ​រាប​ដល់​ដី​

125
ចែករម្លែក
គ្រោះ​អកុសល​!​ជួល​គេ​ឲ្យ​កាប់​ដើមឈើ​ដូច​ឲ្យ​គេ​មក​កម្ទេច​ផ្ទះ​រាប​ដល់​ដី​

ដោយៈ​សន សក្តា​/​កំពង់ឆ្នាំងៈ​ជាហេតុ​ការណ៍​មិន​នឹកស្មាន​ដល់ ស្ត្រី​ម្នាក់​បាន​ជួល​គេ​ឲ្យ​មក​កាប់​ដើមឈើ​មួយ​ដើម នៅក្បែរ​ផ្ទះ​របស់ខ្លួន តែ​បែរជា​ត្រូវ​ដើមឈើ​នោះ​រលំ​សង្កត់​ពីលើផ្ទះ​បណ្តាល​ឲ្យ​បាក់​រាប​ដល់​ដី ។​ករណីនេះ​បានកើត​ឡើង នៅវេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃទី​៧ ខែមេសា​នៅ​ភូមិ​អូរ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍​។​ប៉ុន្តែ​ជា​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​។​
​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ឈ្មោះ​គង់ តាន់ អាយុ​៧១​ឆ្នាំ បាន​ជួល​ឈ្មោះ​មី ចែម ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ ជាមួយគ្នា ឱ្យមក​កាប់រំលំ​ដើម​មួយ​ឈើ​នៅក្បែរ​ផ្ទះ ។ លុះ​កាប់រំលំ​ហើយ ដើមឈើ​នោះ​ក៏​រលំ​សង្កត់​ផ្ទះ​របស់​ខ្លួនឯង ទំហំ​៤ គុណ​នឹង​៦​ម៉ែត្រ ដំបូល​ស៊ី​ប្រូ​ស៊ីម៉ងត៍ ជញ្ជាំង​ស្លឹក បណ្តាល​ឲ្យ​បាក់​រាប​ដល់​ដី ខូច​ខ្ទេច​ទាំងស្រុង​៕​សរន​

គ្រោះ​អកុសល​!​ជួល​គេ​ឲ្យ​កាប់​ដើមឈើ​ដូច​ឲ្យ​គេ​មក​កម្ទេច​ផ្ទះ​រាប​ដល់​ដី​
គ្រោះ​អកុសល​!​ជួល​គេ​ឲ្យ​កាប់​ដើមឈើ​ដូច​ឲ្យ​គេ​មក​កម្ទេច​ផ្ទះ​រាប​ដល់​ដី​