ឃាតកម្ម​លើ​កុមារី​ដោយ​ច្រក​ការុង​ត្រូវ​បានកំណត់​មុខសញ្ញា​

116
ចែករម្លែក
​កុមារី​រងគ្រោះ​ឈ្មោះ រ៉ង​ស្រី​ពេជ្រ អាយុ​៧​ឆ្នាំ​

ដោយៈ​រិ​ទ្ធិ​សែន/​ពោធិ៍សាត់ៈ​កុមារី​អាយុ​៧​ឆ្នាំ​ម្នាក់​ត្រូវបាន​ឃាតករ​សម្លាប់ ឆ្នាំ​ដល់កំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​។​ជំហាន​ដំបូង​ប៉ូលិស​ដាក់​ការសង្ស័យថា​ជា​ករណី​ប្លន់​យក​ខ្សែក​ផ្លាក​ទីន​។​
​បំបែកសំណុំរឿង​ខាងលើនេះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​លោក កូយ​កាន់​យ៉ា ជាមួយ​សមត្ថកិច្ច​ជំនាញ​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​ជនដៃដល់​លើ​កុមារី​ម្នាក់ ។​


​បើតាម​ការបញ្ជាក់​ពី​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​រាំង​ទិល ស្រុក​កណ្តៀង នៅ​ថ្ងៃទី​៧​ខែឧសភា ថា​ព្រឹក​ថ្ងៃ​ដដែល​នេះ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើ​កោសល្យវិច័យ​បន្ថែម​ករណី​ឃាតកម្ម​លើ​ក្មេងស្រី​ម្នាក់​ខាងលើ​។​ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​មិនទាន់​បញ្ចេញ​អត្តសញ្ញាណ​នៅឡើយ​ទេ​ដោយ​រង់ចាំ​ស្រាវជ្រាវ​រក​បក្ខពួករ​បស់​គេ​សិន​។​
​គួរ​រ​រំលឹក​កាល​រសៀល​ថ្ងៃទី​៦​ខែឧសភា​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ក្នុងពេល​ដែលមាន​ប្រជាពលរដ្ឋ​ទៅ​បត់ជើង​នៅ​ខាងក្រោយ​ភូមិ​ប្រមាណ​១០០​ម៉ែត្រ​នៃ​ភូមិ​ព្រែក​ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ប្រទះឃើញ​សព​ក្មេង​ម្នាក់​ត្រូវគេ​ចងដៃ​ព័ទ្ធ​ទៅក្រោយ​។​ជើង​ក៏​ជាប់​ចំណង​។​ចំណែក​ក្បាល​ច្រកចូល​ទៅក្នុង​ការុង​មួយ​។​


​កុមារី​រងគ្រោះ​ត្រូវបាន​គេ​ឱ្យ​ស្គាល់ឈ្មោះ រ៉ង​ស្រី​ពេជ្រ អាយុ​៧​ឆ្នាំ​ជាកូនរបស់​ស្ត្រី​ឈ្មោះ ចាប់ អា​រ៉ា​ឌី​ន អាយុ ២៩​ឆ្នាំ​ដែលជា​ស្ត្រី​ម៉េ​ម៉ា​យ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​
​សមត្ថកិច្ច​កំពុងបើក​ការស្រាវជ្រាវ​បន្ត​ស្វែងរក​ចាប់​ជនដៃដល់​ដែលជា​បក្ខពួក​បន្តទៀត​៕សរន

សកម្មភាព​សមត្ថកិច្ច​ពេល​ពិនិត្យ​សាកសព​