ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ បញ្ជូនទៅសាលាដំបូងករណីគ្រឿង ញៀន

72
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ជនសង្ស័យចំនួន០៥នាក់រួមនឹងវត្ថុតាង ករណីគ្រឿងញៀន
ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង​១៣:០០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាប បាននិយាយថា ក្នុងប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងយើងសម្រេចឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ រួមនឹងវត្ថុតាងមួយចំនួនទៀត។

សមត្ថកិច្ចបានបន្តថា វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌ស(មេតាំហ្វេតាមីន)ចំនួន០៧កញ្ចប់ ស្មេីនិង១៤,៧៥ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង, ទូរសព្ទ័០៩គ្រឿង។ចំណែកជនសង្ស័យមិនត្រូវបានសមត្ថកិច្ចបញ្ជាក់អត្តសញ្ញាណឡើយ។

ជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕/B