ឃាត់ខ្លួន​ជនសង្ស័យ ៩​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ ២៥​កញ្ចប់​តូចធំ និង​ដើម​កញ្ឆា​ក្រៀម ២​មែក​

696
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: កម្លាំង​អន្តរាគមន៍​ពិសេស​ខណ្ឌ​ជ្រោយចង្វារ បានធ្វើ​ការបើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៩​នាក់ ដែល​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ ព្រមទាំង​ដកហូត​ថ្នាំញៀន​ចំនួន ២៤​កញ្ចប់​តូច​នឹង​១​កញ្ចប់​ធំ និង​ដើម​កញ្ឆា​ក្រៀម ២​មែក​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី​ថ្ងៃ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ ដែល​ស្ថិតនៅក្នុង ភូមិ​១ ក្រុម​៧ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​ជនសង្ស័យ​ទាំង ៩​នាក់​ខាងលើ ទី​១-​ឈ្មោះ វណ្ណ ហ្សា​ក់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជួញដូរ​គ្រឿងញៀន​) ជនជាតិខ្មែរ​ឥស្លាម​, ទី​២-​ឈ្មោះ យោ​ម សាន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជួញដូរ​គ្រឿងញៀន​) ជនជាតិខ្មែរ​, ទី​៣-​ឈ្មោះ ម៉ាត់ អូ​ស័ស​វី​រី​ន ភេទ​ប្រុស អាយុ ១២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជួញដូរ​គ្រឿងញៀន​) ជនជាតិខ្មែរ​ឥស្លាម​, ទី​៤-​ឈ្មោះ ម៉ាត់ សើរ​ហ្វី​វី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជួញដូរ​គ្រឿងញៀន​) ជនជាតិខ្មែរ​ឥស្លាម​, ទី​៥-​ឈ្មោះ លី ទី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​តុ​ការ (​ប្រើប្រាស់​គ្រឿងញៀន​) បច្ចុប្បន្ន​អ្នក​ទាំង ៥​នាក់​ខាងលើ​ស្នាក់នៅ​ភូមិ​១ ក្រុម​៧ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា​, ទី​៦-​ឈ្មោះ លាភ ហេង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ (​ប្រើប្រាស់​គ្រឿងញៀន​) ស្នាក់​នៅក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​, ទី​៧-​ឈ្មោះ សា អា​រី​ហ្វី​ន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ រត់​តុ​ការ (​ប្រើប្រាស់​គ្រឿងញៀន​) ស្នាក់នៅ​ភូមិ​១ ក្រុម​៧ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ​, ទី​៨-​ឈ្មោះ សា គី​ហ្ស៉ា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ ធ្វើ​សំណង់ (​ប្រើប្រាស់​គ្រឿងញៀន​) ស្នាក់នៅ​ភូមិ​១ ក្រុម​៧ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា និង​ទី​៩-​ឈ្មោះ រិម កា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ នេសាទ​ត្រី (​ប្រើប្រាស់​គ្រឿងញៀន​) ស្នាក់នៅ​ភូមិ​១ ក្រុម​៧ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​លោក ចាន់ ស្លី បន្តទៀតថា ដោយ​នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន ក៏ដូចជា​កន្លែង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើនេះ គឺ​កម្លាំង​សមត្ថកិច្ច​របស់​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៩​នាក់ ព្រមទាំង​ដកហូត​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២៥​កញ្ចប់​តូចធំ​, ដើម​កញ្ឆា​ក្រៀម ២​មែក​, កាំបិត​ចំនួន ២, ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង​, ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​

​ជនសង្ស័យ​ទាំង ៩​នាក់​ខាងលើ រួម​ជាមួយនឹង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕