ឃាត់ខ្លួន​សន្តិសុខ​ឯកជន​ពីរ​នាក់​លាក់​គ្រឿងញៀន​នៅក្នុង​ខ្លួន​

1145
ចែករម្លែក
  • 10
    Shares

ដោយៈ កា​ម៉ាច / ភ្នំពេញ​៖ បុរស​ជា​សន្តិសុខ​ឯកជន​ពីរ​នាក់ ត្រូវ​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨ បន្ទាប់ពី​រកឃើញ​គ្រឿងញៀន​ម៉ា​ទឹកកក​មួយកញ្ចប់​លាក់ទុក​ក្នុង​ខ្លួន ពេលធ្វើ​ដំណើរ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ច្បាប់​ចរាចរណ៍ ផ្លូវ​មុនី​រ៉េត សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។​

​ជនសង្ស័យ​ឈ្មោះ​ខៀវ ឆ​វ័ន អាយុ​២០​ឆ្នាំ និង​ឈ្មោះ​សា សុះ​នៀង អាយុ​២៥​ឆ្នាំ​។ ពួកគេ​ជា​សន្តិសុខ​ឯកជន ស្នាក់នៅ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។​

​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ពីបទ​សង្ស័យ​រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់​៕L