ឃាត់​គ្រឿងចក្រ​មួយគ្រឿង​ពាក់ព័ន្ធ​ករណី​ឈូសឆាយ​ដីព្រៃ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់

327
ចែករម្លែក

ដោយ:​សុខុម​/ស្ទឹងត្រែង ៖ អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ចុះ​ឃាត់​គ្រឿងចក្រ​មួយគ្រឿង ពាក់ព័ន្ធ​ករណី​រុករាន​ដីព្រៃ​នៅ​ភូមិសាស្ត្រ ​ឃុំ​សំអាង ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង ថ្ងៃទី​៣០ ខែមេសា​ ឆ្នាំ២០១៩​។​

កម្លាំង​សមត្ថកិច្ច​ចុះទៅ​នោះគេ​ឃើញ​មាន​មន្ត្រី រដ្ឋបាល​ព្រៃឈើ កងរាជអាវុធហត្ថ ដឹកនាំ​កម្លាំង​ដោយ អភិបាលរង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ម្នាក់​។​

ចំណាត់ការ​នេះ​សមត្ថកិច្ច ឃាត់ខ្លួន​ម្ចាស់​គ្រឿងចក្រ​ម្នាក់​យកមក​សាកសួរ​។ នៅ ចំណុចទៅ​បង្ក្រាប គេ​ឃើញ ដីព្រៃ​ខុសច្បាប់​ជាច្រើនហិកតា​កាប់​ទន្ទ្រាន​រុករាន​ឈូសឆាយ​ព្រៃឈើ​ធំៗ​ដុតចោល​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។ ព្រៃ​បាន​ក្លាយជា​វាល​រហោស្ថាន​បាត់ទៅហើយ​៕​B/