ឃាត់​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​៦១​កញ្ចប់​នៅ​សង្កាត់​ទួល​សង្កែ​ទី​១

151
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​:​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​កាលពី​ល្ងាច​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២០​រួមទាំង​ថ្នាំញៀន​ចំនួន​៦១​កញ្ចប់​ថង់​តូច​។​ការឃាត់ខ្លួន​នេះ​ធ្វើឡើង នៅ​ចំណុច​ផ្លូវលំ​ក្រុមទី​៤ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។​

​ជនសង្ស័យ​ឈ្មោះ សុខ ថុល អាយុ ២៧​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​បន្ទប់​ជួល​ក្រុមទី​៣ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១​ខណ្ឌឫស្សីកែវ​មុខរបរ​មិន​ពិតប្រាកដ​សម្ភារ​ដកហូត​មាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៦១​កញ្ចប់​តូច​សង្ស័យ​ជា​គ្រឿងញៀន​ឃាត់ខ្លួន​ពីបទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ។​

​លោក​ហ៊ាង​ថា​រ៉េត​អធិការ​ខណ្ឌ​បាន​បញ្ជាក់ថា​ក្រោយ​ទទួលបាន​ព័ត៌មាន​សង្ស័យ​បុ​រ​ស្នាក់​ជួញដូរ​នូវ​សារធាតុ​ញៀន​លោក​ក៏បាន​ចាត់​ឱ្យ​អធិការរង​ទទួល​ផែន​ជំនាញ​សហការ​នគរបាល​រដ្ឋ​បាល​ប៉ុស្តិ៍​ចុះ​ចាប់​ជនសង្ស័យ​បាន​ភ្លាម​ពេល​កំពុង​ចែកចាយ​គ្រឿងញៀន​។​​ឃាត់​ជនសង្ស័យ​និង​ដកហូត​បាន​វត្ថុតាង​ក្រាម​ស​ថ្លា​ចំនួន​៦១​កញ្ចប់​ថង់​តូច​សង្ស័យ​មាន​សារធាតុ​ញៀន​។​បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​រួម​និង​វត្ថុតាង​ថ្នាំ​ក្រាម​ស​ថ្លា​ចំនួន​៦១​កញ្ចប់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

ស្របពេល​នោះដែរ​ក៏មាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​អគ្គស្នងការ​រង​និង​ជា​ស្នងការ​រាជធានី​តែងតែ​ឱ្យ​នគរបាល​ខណ្ឌ​រឹតបន្តឹង​និង​យកចិត្តទុកដាក់​និង​ផ្សព្វផ្សាយ​ជា​សាធារណ​:​ញឹកញាប់​ក្នុង​មូលដ្ឋាន​បញ្ហា​គ្រឿងញៀន​។​លោក​អធិការ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ពិសេស​យុវជន​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​S/​