ឃុំខ្លួនជនជាតិកូរ៉េម្នាក់តាមអំណាចសាលក្រមតុលាការពីបទក្លែងបន្លំ

102
ចែករម្លែក

ដោយៈសរិទ្ធ/ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីចាប់តាមអំណាចសាលក្រម បានត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារកាលពីរសៀលថ្ងៃទី ២០ឧសភា ឆ្នាំ២០២០ក្រោមការចោទប្រកាន់ពីបទ ក្លែងបន្លំ ។

បុរសជនជាតិកូរ៉េរូបនេះឈ្មោះ YANG JONG KUN អាយុ៥៦ឆ្នាំកាន់លិខិតឆ្លងដែន​លេខ M 86549729 ស្នាក់នៅmaison ruby apartment and hotel ផ្លូវដួងងៀប២ សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ ។

យោងតាមដីកាបង្គាប់អោយចាប់ខ្លួន និងឃុំខ្លួនរបស់លោក កី ម៉ានេរ៉ា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ឈ្មោះ YANG JONG KUN ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ និងពិន័យប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ពីបទ « ក្លែងបន្លំ » ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៦ តាមបញ្ញតិមាត្រា ៦២៦ និងមាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌ ។

យោង តាមសេចក្ដីសម្រេចនេះទើបសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនលោកYANG JONG KUN យកមកឃុំខ្លួនតាមអំណាចសាលក្រមរបស់តុលាការតែម្តង៕/B