ចងក​លើ​ដើម​អាកាស្យា​ដោយមាន​វិ​ប​ត្ត​ផ្លូវចិត្ត

1028
ចែករម្លែក

ដោយ : គ្រញូង / ​បាត់ដំបង ៖ ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាល​ព្រឹក​ថ្ងៃទី​១១ ​ខែមិថុនា ឆ្នាំ២០១៨ ​នៅ​ចំណុច​ខ្ទម​ស្រែ​ស្ថិតក្នុង​ក្រុមទី០២ ​ភូមិ​អូរ​តា​គី ​ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល ​ខេត្តបាត់ដំបង ​មាន​បុរស​ម្នា​ក់បាន​យក​ខ្សែ​អង្រឹង​ចងក​លើ​ដើម​អាកាស្យា​ បណ្តាល​ឲ្យ​ស្លាប់​ហើយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​មកពី​មាន​វិបត្តិ​ផ្លូវចិត្ត​។​

​លោក​ទេស ប៊ុន​ថេ​ង​ មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹងថា ​អត្តឃាត​ជន​ឈ្មោះ​ ឈៀង សុផល ភេទ​ប្រុស​ អាយុ២៩​ឆ្នាំ​ទីលំនៅ​ភូមិ ឃុំ​ខាង​លេើ បាន​យក​ខ្សែ​អង្រឹង ចងក នឹង​ដើ​ម​អាកាស្យា​។​

​លោក​មេបញ្ជាការរង​បាន​បន្តថា​តាម​កា​រស​ន្ឋិ​ដ្ឋា​ន របស់​ជំនាញ ករណី​ខាង​លើ​កើ​ត​ទ្បើ​ង​នៅវេលា​ម៉ោង​ប្រមាណ១១​យប់​ ថ្ងៃទី​១០ ​ខែមិថុនា​មកម្ល៉េះ​។ ​លុះ​ព្រឹក​ឡើង​ទើប​មាន​គេ​ប្រទះឃើញ​ព្រោះ​សាកសព​មាន​សភាព​រឹង​ទៅហើយ​។​ ចំពោះ​មូលហេតុ​អត្តឃាត​ជន​មាន​វិបត្តិ​ផ្លូវចិត្ត​។​

​បច្ចុប្បន្ន​សាកសព​ប្រគល​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​l

សព​អត្តឃាត​ជន​ឈ្មោះ​ឈៀង សុផល​