ចម្ការកៅស៊ូ​ក្រុមហ៊ុន​ឬ​ទ្ធី​ក្រា​នី​ត​បើក​មុខចៀរ​ជ័រ​បណ្តើៗ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជិត​២០០​នាក់​

113
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០២០​ក្រុមហ៊ុនចម្ការកៅស៊ូ​ឬ​ទ្ឋី​ក្រា​នី​ត​បានរៀបចំ​ផ្សព្វផ្សាយ​វិធានការ​អនាម័យ​ដើម្បី​ចូលរួម​ទប់ស្កាត់​កូ​វីដ​១៩​។​កម្មវិធី​នេះ​ក្រោម​អធិបតីភាព​លោក​ឧកញ៉ា​ឡេង​ឬ​ទ្ឋី​និង​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រួមជាមួយ​សហការី​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ពិធី​រៀបចំ​ផ្សព្វផ្សាយ​វិធានការ​បានធ្វើ​ឡើង​ស្ថិតនៅ​ឃុំ​រមណីយ៍​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​លោក​បន្តថា​ក្នុង​ពិធី​សំណេះសំណាល​នេះដែរ​មានកម្ម​ករក​ម្មការ​នី​ចំនួន​១៧២​នាក់​ចូលរួម​និង​បានទទួល​អំណោយ​ពី​ក្រុមហ៊ុន​។​

អំណោយ​ចែកជូន​កម្មករ​កម្ម​កា​រ​នី​មាន​អង្ករ​មួយ​ការុង​មី​ម៉ា​ម៉ា​១​កេស​ព្រមទាំង​ថវិកា​២០.០០០​រៀល​គ្រប់ៗ​គ្នា​។​ក្រុមហ៊ុន​ឬ​ទ្ឋី​ក្រា​នី​ជា​ក្រុមហ៊ុន​វិនិយោគ​លើដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បានទទួល​សិទ្ធិ​ប្រទាន​ពី​រាជរដ្ឋាភិបាល​ដាំ​ដុះ​ដំណាំ​កៅស៊ូ​លើ​ផ្ទៃដី​ប្រមាណ​២.០០០​ហិកតា​ក្នុង​ឆ្នាំ​២០១២​កន្លងមក​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាននិងកំពុង​បើកមុខ​ចៀរ​ជ័រ​បណ្តើៗ​និង​បានផ្តល់​ឱកាស​ការងារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ផ្ទាល់​ធ្វើ​ការងារ​ជាក​ម្មករក​ម្មការ​នី​និង​បុគ្គលិក​ក្រុមហ៊ុន​សរុប​បាន​ប្រមាណ​ជិត​២០០​នាក់​ផងដែរ​៕S/​