ចលាចលនៅ​បង់​ក្លា​ដែស​នៅ​ពេល​កម្មករ​កាត់ដេ​រ​រាប់ពាន់​នាក់​នាំគ្នា​ទៅ​ធ្វើការ​អំឡុងពេល​បិទ​ប្រទេស​ដោយសារ​វីរុស​

136
ចែករម្លែក

​កម្មករ​កាត់ដេរ​រាប់ពាន់​នាក់​នៅ​បង់​ក្លា​ដែស​ត្រូវបាន​បញ្ជា​ឱ្យ​ទៅ​ផ្ទះ​វិញ​បន្ទាប់ពី​បាន​មក​ដល់​កន្លែង​ធ្វើកា​រ​នៅ​រោងចក្រ​របស់​ពួកគេ​ដែល​នៅ​បិទទ្វារ​នៅឡើយ​នោះ​ទោះ​បី​ជា​ម្ចាស់​រោងចក្រ​​បាន​ស្នើ​ឱ្យ​ពួកគេ​ឱ្យ​ត្រឡប់​ទៅវិញ ក្នុងអំឡុងពេល​បិទ​ប្រទេស​ដោយសារ​ជំងឺ​កូវី​ដ​១៩​ក៏ដោយ​។​

​មាន​ស្ថានភាព​វឹកវរ​នៅ​ពេល​ពួក​បុគ្គលិក​បាន​មក​ដល់​ទីក្រុង​ដា​ក្កា​ដោយ​សង្ឃឹមថា​នឹង​ទទួលបាន​ប្រាក់ខែ​សម្រាប់​ខែ​មីនា​និង​បន្ត​ការងារ​ឡើងវិញ​បន្ទាប់ពី​ការ​ឈប់សម្រាក​រយៈពេល ១០​ថ្ងៃ​​ក្រោម​បញ្ជា​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​។​

​ទោះបីជា​រដ្ឋាភិបាល​ក្រោយមក បាន​បន្លាយពេល​បិទ​នេះ​រហូត​ដល់​ថ្ងៃទី​១៤​ខែ​មេសា ក៏ដោយ ក៏​កម្មករ​បាន​និយាយថា ក្រុម​ម្ចាស់​រោងចក្រ​បាន​ស្នើ​ឱ្យ​ពួកគេ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃទី​០៥ ខែ​មេសា​។​ក្រុម​អ្នក​​ដឹកនាំ​កម្មករ​បាន​និយាយថា កម្មករ​ភាគច្រើន​ត្រូវបាន​បញ្ឈប់​ជា​បណ្តោះអាសន្ន​ឬ​សម្រាក​ពី​ការងារ​។ អ្នកខ្លះ​បាន​និយាយថា​ពួកគេ​បាន​បាត់បង់ ការងារ​ជា​អចិន្ត្រៃយ៍​។​

​ប្រទេស​បង់​ក្លា​ដែស​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ឧស្សាហកម្ម​កាត់ដេរ​សម្រាប់​ការនាំ​ចេញ​ជាង​៨០​ភាគ​នៃ​ចំនួន​ការនាំចេញ​របស់​ខ្លួន​មាន​រោងចក្រ​ប្រហែល ៤.០០០​កន្លែង ដែល​ផ្តល់​ការងារ​ដល់​មនុស្ស​៤ លាន​នាក់​។​

​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ​ជា​អ្នក​ផ្គត់ផ្គង់​សម្លៀក​បំពាក់​ធំ​លំដាប់​ទី​២ ទៅកាន់​បណ្តា​ប្រទេស​លោកខាងលិច បន្ទាប់​ពី​ប្រទេស​ចិន​។​

​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​០៦​ខែ​មេសា ប្រទេស​បង់​ក្លា​ដែស មាន​ករណី​ឆ្លង​វីរុស​ចំនួន​១១៣​នាក់​និង​មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ ចំនួន​១៣​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

កម្មករ​កាត់ដេរ​រាប់ពាន់​នាក់​នៅ​បង់​ក្លា​ដែស​ត្រូវបាន​បញ្ជា​ឱ្យ​ទៅ​ផ្ទះ​វិញ​បន្ទាប់ពី​មកដល់​រោងចក្រ ដែល​នៅ​បិទទ្វារ​នៅឡើយ ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​