ចាប់ផ្ដើម​ហ៊ុមព័ទ្ធ​វាល​ព្រះមេរុ ដើម្បី​ស្ថាបនា​របង​ថ្មី ជំនួស​របង​ដែក​ចាស់​

1825
ចែករម្លែក

(​ភ្នំពេញ​)៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាបជូន​ថា​៖​ចំពោះ​ការដ្ឋាន​ហ៊ុមព័ទ្ធ​វាល​ព្រះមេរុ​នេះ​គឺជា​គម្រោង​របស់​ក្រសួងព្រះបរមរាជវាំង ក្នុងការ​ស្ថាបនា​របង​ថ្ម​ថ្មី ជំនួស​របង​ដែក​ចាស់​ទ្រុឌទ្រោម ដែល​បាន​សាងសង់​បណ្តោះអាសន្ន​តាំង​រៀបចំ​ពិធី​បូជា ព្រះ​បរមសព ព្រះ​បរម រតន​កោដ្ឋ​។​
​ ​
​ពាក់ព័ន្ធ​ករណីនេះ​កាលពី​ថ្ងៃទី​២៧​ខែកក្កដា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រកាសថា​៖ ប៉ុន្មាន​ថ្ងៃនេះ មានមតិ​ចម្ងល់​មួយចំនួន លើកឡើង​ផ្សេងៗ​គ្នា ពាក់ព័ន្ធ​ការហ៊ុមព័ទ្ធ ទីតាំង​វាល​ព្រះមេរុ ក្បែរ​ព្រះ​បរម​ព្រះរាជវាំង​៕ដោយ៖រ៉ាម៉ន