ចាប​ព្រៃវែង​ ទាមទារ​ឲ្យមាន​ការអភិរក្ស​ឡើងវិញ​

1069
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​:​ភ្នំពេញ​: ក្រសួងបរិស្ថាន​និង​អង្គការ​ជី​វឹត​សត្វ​ស្លាប​ បាន​ឯកភាពគ្នា​សិក្សា​ស្រាវជ្រាវ​ស្តារ​និង​អភិរក្ស​សត្វ​ចាប​ព្រៃវែង​ឡើងវិញ បន្ទាប់ពី​ប្រភេទ​សត្វ​ចាប​នេះ​បាត់បង់​បន្តិច​ម្តងៗ​អស់ពី​វាលទំនាប​ស្រែប្រាំង​ដ៏​ធំ​ល្វឹងល្វើយ​គួរឲ្យ​ស្ងាត់ជ្រងំ​។​

តាម​ការស្រាវជ្រាវ​មួយ​ដែល​បានលើកឡើង​ក្នុង​សិក្ខាសាលា​កាលពី​ថ្ងៃទី​១១​ខែកញ្ញា​ថ្មីៗ​នេះ​បានឲ្យដឹងថា ​ចាបព្រៃ​វែង​នេះ​មាន​ប្រភព​មកពី​អឺរ៉ុប​។​ហើយ​នា​រដូវ​ត្រជាក់​ ចាប​នេះ​ធ្វើ​អន្តោប្រវេសន៍​មក​ប្រ​ទេ​សខ្លះ​នៅ​អាស៊ី មាន​ឥណ្ឌា ជប៉ុន និង​កម្ពុជា​។​ចាប​នេះ​មាន​រស់នៅ​ជាច្រើន​ខេត្ត តែ​ខេត្តព្រៃវែង​នេះ​ជា​ខេត្ត​មាន​ចាប​នេះ​ច្រើនជាងគេ គឺ​រាប់ពាន់ រាប់ម៉ឺន​ក្បាល​ក្នុង​មួយ​ឆ្នាំៗ​។​

បច្ចុប្បន្ននេះ​គេ​រក​មិនទាន់​ឃើញ​ចំនួន​ចាប​នេះ​មាន​ប៉ុន្មាន​ក្បាល​នៅឡើយ​ទេ​។​តែ​កាលពី​ឆ្នាំ​២០០២ ឃើញ​មាន​ប្រមាណ​ជាង​១៥០០​ក្បាល​។​គិត​ត្រឹម​ឆ្នាំ២០១២ ​ចាប​នេះ​នៅសល់​ប្រមាណ​២០ទៅ​១០០ក្បាល​ប៉ុណ្ណោះ​។​ការបាត់បង់​ចាបព្រៃ​វែង​ដោយសារ​មនុស្ស​ចាប់​វា​ធ្វើ​ចំណី​ជា​រៀងរាល់ឆ្នាំ​អស់​រាប់រយ​ក្បាល ពិសេស​រដូវប្រាំង​ពេល​ស្រូវប្រាំង​ទុំ​។​បាត់បង់​ទី​ជម្រក ប្រើ​ថ្នាំ​បំពុល​នៅ​ទីតាំង​ដែល​វា​រស់នៅ​។​អ្វីដែល​ធ្វើឲ្យ​ចាប​នេះ​កាន់តែ​ហិនហោច​ គឺ​ជំនឿ​ខាង​សាសនា​បាន​ជំរុញ​ឲ្យជនល្មើស​ឬអ្នក​ចាប់​សត្វ​ចាប ប្រឹងប្រែង​ចាប់​ឲ្យបាន​ច្រើន​ដើម្បី​ធ្វើជា​មុខ​ជំនួញ លក់​បន្ត​ឲ្យ​អ្នក​លែង​(​បាន​បុណ្យ អស់កម្ម​ពារ​)​នៅតាម​វត្ត​អារាម​ពេល​មានបុណ្យ​ទាន​ ឬយកមក​លក់​នៅមុខ​ព្រះអង្គ​ដង​កើ​ពេល​ថ្ងៃសីល​ម្តងៗ​។​នេះហើយ​ធ្វើឲ្យ​ចាបព្រៃ​វែង​វិនាស រហូតមកដល់​សព្វថ្ងៃ​នេះ​។​ស្ទើរតែ​ពិបាក​ស្តារឡើងវិញ​។​

សិក្ខាសាលា​លើក​នេះ​គ្រាន់តែ​បញ្ជ្រៀប​ការយល់ដឹង​និង​យក​ចំណេះដឹង​ខ្លះៗ​ប្រាប់​ដល់​កសិករ​នៅ​ខេត្តព្រៃវែង​កុំ​ឲ្យប្រើ​ថ្នាំពុល​។​មិនទាន់មាន​វិធានការក្តៅ​ណាមួយ​បង្ក្រាប​ទៅលើ​ជនល្មើស​អ្នក​ចាប់​ឫ​ឈ្មួញ​ដឹកជញ្ជូន​សត្វ​ចាប​ដាក់លក់​ជា​សាធារណៈនៅឡើយ​ទេ​។​យើង​ចាំ​មើលថា​តើ​សត្វ​ចាប​នេះ​វា​កើន​បាន​ចំនួន​ច្រើន​ប៉ុនណា​នៅពេលដែល​ក្រសួងបរិស្ថាន​និង​ដៃគូ NGO​ខាង​អភិរក្ស​សត្វ​ស្លាប​បាន​យកចិត្តទុកដាក់​បែបនេះ​៕Ha