ចិត្ត​ដល់កៈ​បុរស​ម្នាក់​បាន​ដុត​ផ្ទះ​សម្លាប់ខ្លួន ព្រោះ​ខឹង​ប្រពន្ធ​

168
ចែករម្លែក

ដោយៈ​កាំ​ពី​/​ក្រចេះ​៖​ជម្លោះ​រវាង​ប្ដី​ប្រពន្ធ​រហូត​ធ្វើ​ឲ្យ​ប្តី​ចិត្តខ្លាំង​ដុត​ផ្ទះ​ខ្លួនឯង​ធ្វើអត្តឃាត​សម្លាប់ខ្លួន ។ រីឯ​ប្រពន្ធ​បាន​រួច​ជីវិត​ពី​ភ្លើ់ង​ដោយសារ​បាន​អ្នកជិតខាង​ជួ​យស​ង្ក្រោះ​ទាន់ តែ​រងរបួស​។​ចំណែក​ផ្ទះ​ឆេះ​អស់ទាំង​ស្រុង​។​ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សម្បូ​ណ៍៍​នៅ​ថ្ងៃទី​២៩​ខែ មីនា​នេះ​។​
​កូនស្រី​របស់​ស្ត្រី​រងគ្រោះ បាន​បញ្ជាក់ថា អ្នក​ដុត​ផ្ទះ​នោះ ជា​ប្ដី​ចុង​របស់​ម្ដាយ​ខ្លួន​បន្ទាប់ពី​មាន​ជម្លោះ​ជាមួយគ្នា​។​ប្ដី​ចុង​របស់​ម្ដាយ​ខ្លួន​ចង់​ធ្វើបុណ្យ​ព្រះ​ភូមិ តែ​ម្ដាយ​ខ្លួន​ថា​អត់​មាន​លុយ ហើយ​ប្ដី​ចុង​រូបនោះ​ក៏បាន​សុំ​ម្ដាយ​របស់ខ្លួន​ទៅ​ស្រុក​។​ម្តាយ​បាន​ប្រាប់ ថា​អត់​មាន​លុយ​ទេ មានតែ​១០​ម៉ឺន​រៀល តែ​ប្ដី​ទារ​យក​២០​ម៉ឺន​ក៏​ក្លាយទៅជា​ជម្លោះ​ឈានដល់​ដុត​ផ្ទះ​ដោយ​ប្តី​ធ្វើអត្តឃាត​នៅក្នុង​ភ្លើង​។ រីឯ​ប្រពន្ធ​របួស​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

ដុត​ផ្ទះ​ធ្វើអត្តឃាត​ខ្លួនឯង​ព្រោះ​ខឹង​ប្រពន្ធ​គ្មាន​លុយ​ឲ្យ


​កូនស្រី​បន្តទៀតថា​ផ្ទះ​នេះ​ទើបនឹង​ធ្វើ​រួច​នៅ​ជំពាក់​លុយ​គេ​ចំនួន​៥.០០០​ដុល្លា​ដោយ​បងស្រី​របស់ខ្លួន​ជា​អ្នករក​លុយ​បង់ ។​តែ​ឥឡូវ​ផ្ទះ​ត្រូវបាន​ឆេះ​ហើយ​អត់​មានអី​នៅទេ​។​
​នគរបាល​ស្រុក​បញ្ជា​ក់ង​ថា ប្ដី​ឈ្មោះ ឌី ឃ្វា អាយុ​៦៥​ឆ្នាំ រស់​ភូមិ​ឃុំ​កើតហេតុ​។ ប្រពន្ធ​ឈ្មោះ ឌៀប រ៉ា អាយុ​៥២​ឆ្នាំ ។​ក្នុងពេល​ឈ្លោះ​គ្នា​នោះ​ឈ្មោះ ឌី ឃ្វា បាន​ចាក់​សាំង​ដុត​ផ្ទះ​ឆេះ​អស់ទាំង​ស្រុង​។ ផ្ទះ​ចំនួន​២​ខ្នង​ទទឹង​៨​ម៉ែត្រ បណ្ដោយ​៩​ម៉ែត្រ ប្រក់​ក្បឿង ជញ្ជាំង​ក្ដារ ។​បុរស​នេះ​ដុត​ឆេះ​ខ្លួនឯង​ស្លាប់​នៅផ្ទះ​តែម្ដង ៕សរន

ប្រពន្ធរងរបួសដោយសារភ្លើង