ចិនកំពុងសម្លឹងមើលការព្យាបាលដោយប្រើកោសិកាដើមដើម្បីព្យាបាលអ្នកជំងឺកូរ៉ូណារ៉ាំរ៉ៃ

304
ចែករម្លែក

វេបសាយ Science and Technology Daily បានរាយការណ៍ថា ក្រុមអ្នកវិទ្យាសាស្ត្រចិនកំពុងសិក្សាពីការប្រើប្រាស់បច្ចេកវិជ្ជាកោសិកាដើមក្នុងការព្យាបាលមនុស្សដែលមានជំងឺកូរ៉ូណារ៉ាំរ៉ៃ។

កាសែតដដែលបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា លោកស៊ូ ណានពីង ដោយនិយាយថា អ្នកជំងឺ Covid-19 ចំនួន ៤ នាក់ដែលបានទទួលការព្យាបាលកោសិកាដើមខណៈស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីជាសះស្បើយទាំងស្រុង ហើយការសាកល្បងព្យាបាលបែបនេះនឹងត្រូវពង្រីកបន្ថែមទៀត។

កោសិកាដើមអាចបង្កើតថ្មីខ្លួនវាឬគុណខ្លួនវាជាច្រើនដង ខណៈរក្សាលទ្ធភាពក្នុងការលូតលាស់ទៅជាកោសិកាដទៃទៀត។ ពួកវាអាចក្លាយជាកោសិកាឈាម បេះដូង សួត ឬ ផ្នែកផ្សេងទៀតនៃរាងកាយ។

ក្រុមអ្នកជំនាញនិយាយថាកោសិកាដើមក៏មានមុខងារសម្ងាត់ខ្លាំងជំរុញដល់ការបង្កើតសរសៃឈាមថ្មី ការរីកសាយកោសិកាថ្មីៗនិងការញែកចេញកោសិកាផ្សេងៗពីគ្នា និង ការរារាំងប្រតិកម្មនៃការរលាក។

ការព្យាបាលកោសិកាដើមក៏ត្រូវបានគេប្រើក្នុងការព្យាបាលជំងឺផ្តាសាយបក្សី H7N9 និងបានបង្ហាញលទ្ធផលល្អផងដែរ។

យោងតាមក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា បណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានបង្កើតថ្នាំកោសិកាដើមឈ្មោះថា CAStem ដែលបានបង្ហាញលទ្ធផលជោគជ័យក្នុងការព្យាបាលវីរុស Covid-19 ក្នុងការពិសោធន៍លើសត្វ។

ក្រុមស្រាវជ្រាវបានដាក់ពាក្យសុំការវាយតម្លៃជាបន្ទាន់ដោយរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិ។ ការអនុម័តពីគណៈកម្មាធិការក្រមសីលធម៌និងការសង្កេតនិងវាយតម្លៃការព្យាបាល កំពុងដំណើរការ៕ ដោយ៖ កញ្ញាដាលីស

កោសិកាដើមកំពុងត្រូវបានប្រើដើម្បីព្យបាលអ្នកជំងឺកូរ៉ូណារ៉ាំរ៉ៃ