ចិនដាក់ឱ្យប្រើផ្លូវដែកល្បឿនលឿនឆ្លាតវៃដំបូងគេលើពិភពលោក ដែលមានរថភ្លើងគ្មានអ្នកបើកបរ រលកសញ្ញា 5G និងប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែសម្រាប់ត្រៀមអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២

334
ចែករម្លែក

ចិនបានដាក់ដំណើរការរថភ្លើងល្បឿនលឿន “ឆ្លាតវៃ” ដំបូងរបស់ខ្លួនដើម្បីភ្ជាប់ទីក្រុងប៉េកាំងនិងទីក្រុងចាងជាគូ ដែលក្រុងទាំងពីរជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ ២០២២។

ទូរថភ្លើងត្រូវបានបំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្ដិ រលកសញ្ញា 5G ភ្លើងបំភ្លឺឆ្លាតវៃក៏ដូចជាកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែ និង អាចធ្វើដំណើរក្នុងល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

អ្នកជំនាញចិនអះអាងថា គម្រោងដែលមានទឹកប្រាក់ ៦ ពាន់លានផោន (ជិត៨ពាន់លានដុល្លារ) គឺជាផ្លូវដែកល្បឿនលឿនដំបូងបំផុតរបស់ពិភពលោក។

ដោយមានចម្ងាយ ១៧៤ គីឡូម៉ែត្រនិងចំណត ១០ កន្លែង ផ្លូវដែកល្បឿនលឿនជីងចាងបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី៣០ធ្នូ បន្ទាប់ពីសាងសង់អស់រយៈពេល ៤ ឆ្នាំ។

រថភ្លើង Fuxing បើកបរដោយខ្លួនឯងនេះបច្ចុប្បន្នកំពុងដំណើរការនៅលើផ្លូវដែកល្បឿនលឿន ដែលជាផ្នែកសំខាន់នៃបណ្តាញដឹកជញ្ជូនល្បឿនលឿនរបស់ចិន។ នេះយោងតាមការអះអាងរបស់ក្រុមហ៊ុន China State Railway Group។

រថភ្លើងនេះត្រូវបញ្ជាដោយប្រព័ន្ធនាំផ្លូវផ្កាយរណបពិភពលោក ដែលអភិវឌ្ឍក្នុងស្រុកចិន គឺ Beidou។ គម្រោងដែលមានទឹកប្រាក់សរុប ៩ ពាន់លានដុល្លារនេះនឹងត្រូវបញ្ចប់រួចរាល់នៅឆ្នាំក្រោយហើយត្រូវបានរៀបចំឡើងដើម្បីប្រកួតប្រជែងនិងជំនួសប្រព័ន្ធកំណត់ទីតាំងសកល (GPS) ដែលអភិវឌ្ឍដោយសហរដ្ឋអាម៉េរិក៕ ដោយ៖ កញ្ញាដាលីស