ចិនដីគោក​មាន​អ្នក​ឆ្លងកូវី​ដ​១៩​បន្ថែម​ចំនួន​៧៨​នាក់​

169
ចែករម្លែក

​អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​មីនា​ថា ខ្លួន​បាន​ទទួល​របាយការណ៍​អំពី​ការរកឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​៧៨​ករណី​នៅ​ចិន​ដី​​គោក​កាលពី​ថ្ងៃ​ចន្ទ ក្នុងនេះ​៧៤​នាក់​អ្នក​អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស​។​

​កាលពី​ថ្ងៃ​ចន្ទ ប្រទេស​ចិន​ក៏​មាន​អ្នកស្លាប់​ដោយ​ជម្ងឺ​ឆ្លងកូវី​ដ​១៩​ចំនួន​៧​នាក់ ។​ជនរងគ្រោះ​សុទ្ធតែ​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​។​

​អាជ្ញាធរ​ចិន​កាលពី​ថ្ងៃ​ចន្ទ​ក៏​បាន​ដាក់ចេញ​វិធានការ​ការពារ​ប្រឆាំង​នឹង​ការនាំ​វីរុស​ចូលមក​ពី​ក្រៅប្រទេស និង​ការកើនឡើង​វិញ​នូវ​ការឆ្លង​នៅក្នុង​ស្រុក​។​

​ក្រុម​ឆ្លើយតប​នឹង​កូវី​ដ​១៩​មួយ​របស់​ចិន បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ក្រោយ​អធិបតីភាព​របស់​នាយ​ក​រដ្ឋមន្ត្រី​លី ឃឹ​ឈាំ​ង​។​កិច្ចប្រជុំ​បាន​អំពាវនាវ​អោយ​​បន្ត​ការងារ​និង​ផលិតកម្ម​ឡើងវិញ​ដោយ​សកម្ម​និង​តាម​លំដាប់លំដោយ​ហើយ​ក្នុងពេល​ជាមួយ​គ្នា​ក៏​ត្រូវ​ធានា​ទប់ស្កាត់​ការឆ្លង​រាលដាល​កុំអោយ​កើត​មាន​សា​​ជា​ថ្មី​ផង​ដែរ​។​

​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​បាន​និយាយថា​«​ពេលបច្ចុប្បន្ន ការឆ្លង​រាលដាល​ជម្ងឺ​កូវី​ដ​១៩​នៅក្នុង​ស្រុក ជារួម​ត្រូវបាន​រារាំង តែ​ការ​ប្រឈម​នៃ​ការឆ្លង​យូរៗ​ម្តង​​និង​នៅតាម​តំបន់​នៅ​តែ​មាន​។​យុទ្ធសាស្ត្រ​បង្ការ​ផង​និង​គ្រប់គ្រង​ផង​មួយ​គួរ​ត្រូវបាន​អនុវត្ត​ដោយ​ផ្តោត​លើ​ការរារាំង​ករណី​ឆ្លង​នាំចូល​មកពី​ក្រៅ​និង​ការ​ហក់​​ឡើងវិញ​ការឆ្លង​នៅក្នុង​ស្រុក ដើម្បី​រក្សា​បាន​សមិទ្ធផល​ដែល​សំរេចបាន​យ៉ាង​លំបាក​នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ​១៩»៕​ប្រែ​សម្រួល​៖​វាសនា​

ដោយសារ​ការឆ្លង​ក្នុងស្រុក​ស្ទើរ​លែងមាន ជាពិសេស​នៅ​មណ្ឌល​នៃ​ការផ្ទុះ​ជម្ងឺ​ដំបូង​នៅ​ហ៊ូ​ប៉ី បុគ្គលិក​ពេទ្យ​ចិន​រាប់ពាន់នាក់​ដែល​ត្រូវបាន​បញ្ជូន​មក​ពី​ខេត្ត​​នានា​ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា បាននិងកំពុង​ដកចេញ​ពី​ហ៊ូ​ប៉ី​បណ្តើរៗ​