ចិនដីគោក​អត់​មាន​ឆ្លង អត់​មាន​ស្លាប់​ដោយកូវី​ដ​១៩​ជា​លើកដំបូង​

83
ចែករម្លែក

​នៅ​មួយថ្ងៃ​បន្ទាប់ពី​ក្រុម​មេដឹកនាំ​កុំម្មុយនិស្ត​អបអរ​សមិទ្ធផល​ធំធេង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩ កាលពី​ថ្ងៃ​សៅរ៍​ទី​២៣​ឧសភា​គណៈកម្មាធិការ​សុខាភិបាល​ចិន​បាន​និយាយថា​ ​មហា​ចិនដីគោក​​មិន​បាន​កត់សំគាល់ឃើញ​មាន​ការឆ្លង​ថ្មី​ឬ​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​បន្ថែម​ទៀត​ជា​លើកដំបូង​ចាប់តាំងពី​មាន​ការកត់ត្រា​បែបនេះ​តាំងពី​ខែ​មករា​មក ។​

​វីរុស​ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​មុន តែ​ការឆ្លង​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ពី​កំរិត​ឆ្លង​ខ្ពស់​បំផុត​នៅ​ពាក់កណ្តាល​ខែ​កុម្ភៈ នៅ​ពេល​ប្រទេស​ចិន​ទំនងជា​អាច​​គ្រប់គ្រង​វីរុស​នេះ​ជា​ទូទៅ​។​

​មនុស្ស​៤.៦៣៤​នាក់​ស្លាប់​ពី​កូវី​ដ​១៩​នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​១,៤​ពាន់​លាន​នាក់​នេះ ជា​ចំនួន​ទាប​បើ​ធៀប​នឹង​ការស្លាប់​នៅ​ក្នុងប្រទេស​តូចៗ​ជាង​។​ការឆ្លង​និង​ស្លាប់​ទាប និង​ការដែល​ចិន​​អះអាង​ថា​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន​នាំអោយ​មាន​ការ​មន្ទិល អំពី​ភាព​អាច​ជឿ​ទុកចិត្តបាន​លើ​ព័ត៌មាន​ស្តីពី​កូវី​ដ​១៩​នៅ​ចិន​។​ទោះជា​យ៉ាងណា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែង​បដិសេធ​ការ​ចោទ​ប្រ​​កាន់​ថា​ខ្លួន​បិទបាំង​ព័ត៌មាន​ពិត និង​ថា​ខ្លួន​តែងតែ​ចែករំលែក​ព័ត៌មាន​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​និង​ប្រទេស​ផ្សេង​ទៀត ក្នុង​លក្ខណៈ​ទាន់ពេល​។​

​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​សភា​ប្រជាជន​ចិន​បើក​សម័យប្រជុំ ហើយ​នាយក​រដ្ឋមន្ត្រី​ចិន លោក​លី ឃឹ​ឈាំ​ង បាន​និយាយថា ប្រទេស​ចិន​«​បានសំរេច​សមិទ្ធផល​យុទ្ធសាស្ត្រ​ធំធេង​​នៅក្នុង​ការឆ្លើយតបរ​បស់​យើង​ប្រឆាំង​កូវី​ដ​១៩»​។​

​ទោះជា​យ៉ាងណា លោក​បាន​ព្រមាន​ថា ប្រទេស​នៅ​ជួប​ការ​ប្រឈម​ធំធេង​នៅឡើយ​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​

នាយករដ្ឋមន្ត្រី​ចិន លោក​លី ឃឹ​ឈាំ​ង បាន​និយាយថា ប្រទេស​ចិន​បានសំរេច​សមិទ្ធផល​យុទ្ធសាស្ត្រ​ធំធេង​នៅក្នុង​ការឆ្លើយតប​របស់​យើង​ប្រឆាំង​កូវី​ដ​១៩