ចិនបញ្ជូនផ្ដាយរណប២តាមរ៉ុក្កែតមួយទៅទីអវកាស

3374
ចែករម្លែក

ចិន បានប​ញ្ជូនផ្ដាយរណបចំនួន២ ទៅទីអវកាស នៅថ្ងៃសុក្រទីទី៣០ខែមីនា ដោយរ៉ុក្កែតផ្ទុកផ្តាយរណបតែមួយ ដែលនេះជាការបន្ថែមសមាជិក២បន្ថែមទៀតសម្រាប់ប្រព័ន្ធផ្កាយរណបBDSរបស់ខ្លួន។

ផ្ដាយរណប២ ដែលផ្ទុកលើរ៉ុក្កែតLong March-3B ត្រូវបានបញ្ជូនចេញពីមណ្ឌលបាញ់ផ្កាយរណបXichang នៅខេត្តSichuanប្រទេសចិន កាលពីព្រឹកថ្ងៃសុក្រនេះ ក្នុងការបាញ់បង្ហោះផ្កាយរណប​លើកទី២៦៩របស់ខ្លួន។

ផ្តាយរណបទាំងនេះបានចូលក្នុងតារាវិថី នៅពេលជាង៣ម៉ោងបន្ទាប់ពីការបាញ់បង្ហោះនេះហើយ នឹងដំណើរការរួមគ្នាជាមួយផ្កាយរណបBeiDou-3 ចំនួន៦គ្រឿង ដែលត្រូវបានបាញ់បង្ហោះកាលពីពេលមុនៗ។

ផ្តាយរណបនិងរ៉ុក្កែតផ្ទុកផ្តាយរណបនេះ ត្រូវបានផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យានិងវិទ្យាសាស្រ្តចិន៕ដោយ៖សុខា/sn

ផ្ដាយរណប២ ដែលផ្ទុកលើរ៉ុក្កែតផ្ទុកផ្តាយរណបLong March-3B ត្រូវបានបញ្ជូនចេញពីមណ្ឌលបាញ់ផ្កាយរណបXichangនៅខេត្តSichuan ប្រទេសចិន កាលពីព្រឹកថ្ងៃសុក្រនេះ