ចិន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កាណាដា​ពី​បទល្មើស​គ្រឿងញៀន​

455
ចែករម្លែក

តុលាការ​ចិន​មួយ​បាន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កាណាដា​ម្នាក់​នៅ​ថ្ងៃ​អង្គារ​ទី​៣០​ខែ​មេសា​ចំ​ពោះ​ការផលិត​និង​ការជួញដូរ​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន ចំពេល​​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​(​កាណាដា​)​អំពី​ការចាប់ខ្លួន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Huawei ។​

​តុលាការក្រុង​Jiangmen បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ជនជាតិ​កាណាដា​ឈ្មោះ Fan Wei គឺជា​អ្នកដឹកនាំ​នៃ​ការផលិត​និង​ការជួញដូរ​គ្រឿងញៀន​។​ជន​​សង្ស័យ​ម្នាក់ទៀត​ឈ្មោះ Wu Ziping ក៏​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ផង​ដែរ ប៉ុន្តែ​សញ្ជាតិ​របស់ Wu Ziping មិន​ត្រូវ​បាន​ប្រាប់​នោះទេ​។ តុលាការ​នេះ​មិន​បាន​បញ្ជាក់​ភេទ​​របស់​អ្នក​ទាំង​២​នេះ​ទេ​។​

​តុលាការ​នេះ​ក៏​បាន​ចេញ​សាលក្រម​ប្រឆាំង​មនុស្ស​៩​នាក់​ផ្សេង​ទៀត ដោយ​រួមទាំង​ជនជាតិ​អាមេរិក​ម្នាក់​និង​ជនជាតិ​ម៉ិក​ស៊ិក​៤​នាក់​។​

​តុលាការ​ដដែល មិន​បាន​បញ្ជាក់​អំពី​ទោស​អ្វីដែល​៥​នាក់​ក្នុងចំណោម​៩​នាក់​នេះ បាន​ទទួល​នោះ​ទេ ។ ទោះ​យ៉ាងណា​ក្តី​តុលាការ​នេះ បាន​និយាយថា ការ​ជាប់ទោស​អប្បបរ​មា​​ដែល​ពួកគេ​បាន​ទទួល​នោះ គឺ​ជាប់គុក​អស់​មួយជីវិត ហើយ​ថា​៤​នាក់​ផ្សេង​ទៀត​ត្រូវបាន​ដាក់​គុក ប៉ុន្តែ​មិន​បាន​បញ្ជាក់ថា​មាន​រយៈពេល​ប៉ុន្មាន​នោះទេ​។

​អ្នក​ទាំង​១១​នាក់​នេះ អាច​ប្តឹង​ឧទ្ទរណ៍​ចំពោះ​ការជាប់ទោ​សរប​ស់​ពួកគេ​នេះ​៕​ដោយៈ សុខា​/sn

​ចិន​កាលពី​ពេល​ថ្មីៗ​ក៏​បាន​ចាប់ខ្លួន​ជនជាតិ​កាណាដា​២​នាក់ ចំពោះ​ហេតុផល​សន្តិសុខ​ជាតិ​