ចិន​បង្ក្រាប​ពួក​រត់ពន្ធ​ដែល​ប្រើ​ដ្រូ​ន​ដើម្បី​ដឹកជញ្ជូន​ស្មា​ត​ហ្វូ​ន​

3272
ចែករម្លែក

​ពួក​មន្ត្រី​គយ​នៅ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សេន​ហ្សេ​ន​របស់​ចិន បាន​បង្ក្រាប​ឧក្រិដ្ឋជន​មួយក្រុម​ដែល​ប្រើ​ដ្រូ​ន​ដើម្បី​លួច​ដឹកជញ្ជូន​ស្មា​ត​ហ្វូ​ន​​តំលៃ​៥០០​លាន​យន់​(៨០​លាន​ដុល្លារ​)​ពី​ហុងកុង​ទៅកាន់​ក្រុង​សេន​ហ្សេ​ន នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Legal Daily កាលពី​​ថ្ងៃ​សុក្រ​ទី​៣០​មីនា​។​

​កាសែត​បាន​និយាយថា​ជនសង្ស័យ​២៦​នាក់​បាន​ប្រើ​ដ្រូ​នប​ង្ហោះ​ខ្សែ​ប្រវែង​២០០​ម៉ែត្រ​រវាង​ហុងកុង​និង​ចិនដីគោក​ដើម្បី​ដឹក​​ជញ្ជូន​ទូរស័ព្ទ​iPhones​ដែលមាន​តំលៃ​សរុប​៥០០​លាន​យន់​។​

​កាសែត​បាន​ស្រង់​សម្តី​មន្ត្រី​គយ​ក្នុង​សន្និសីទកាសែត​ថា​«​វា​ជា​ករណី​ដំបូង​ដែល​រកឃើញ​ការប្រើ​ដ្រូ​ន​សំរាប់​បទឧក្រិដ្ឋ​កាត់​ព្រំដែន​»​។​ពួក​​រត់ពន្ធ​ធម្មតា​ធ្វើ​សកម្មភាព​ក្រោយ​កណ្តាលយប់​និង​ត្រូវការ​ពេល​តែ​ប៉ុន្មាន​វិនាទី​សំរាប់​ដឹកជញ្ជូន​ថង់​តូចៗ​ដាក់​ទូរស័ព្ទ​ជាង​១០​គ្រឿង​​ដោយ​ប្រើ​ដ្រូ​ន​។​ពួកគេ​អាច​បញ្ជូន​ទូរស័ព្ទ​កាត់​ព្រំដែន​ដល់​ទៅ​១៥.០០០​គ្រឿងក្នុង​មួយ​យប់​។​

​ច្បាប់​ប្រើ​ដ្រូ​ន​បាន​ក្លាយជា​ភារកិច្ច​សំខាន់​មួយ​សំរាប់​ចិន​ដោយ​កាលពី​ឆ្នាំមុន​បានចេញ​ច្បាប់​តឹងរឹង​ដើម្បី​បង្ការ​ករណី​ដ្រូ​ន​នៅលើ​ផ្លូវ​​យន្តហោះ ដោយ​តំរូវអោយ​ម្ចាស់​របស់​ដ្រូ​ន​ស៊ីវិល​ចុះបញ្ជី​ដ្រូ​ន​របស់គេ​៕ដោយ៖វាសនា

​រូប​៖​គយ​សេន​ហ្សេ​ន និយាយថា​ខ្លួន​នឹង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ការរត់ពន្ធ​ប្រភេទ​ថ្មី​ជាមួយនឹង​ឧបករណ៍​បច្ចេក​វិទ្យា​​ជាន់ខ្ពស់​